ម្ចាស់ក្រុមហ៊ុន Vingroup ក្លាយជាមហាសេដ្ឋីមានបំផុតប្រចាំប្រវត្តិសាស្ត្រវៀតណាម

ស្ថាបនិកក្រុមហ៊ុន Vingroup លោក Pham Nhat Vuong បានក្លាយជាមហាសេដ្ឋីមានបំផុតក្នុងប្រវត្តិសាស្ត្រវៀតណាម ពោលគឺជាបុគ្គលដំបូងបំផុត ដែលមានទ្រព្យសម្បត្តិលើសពី ៩ពាន់លានដុល្លារនៅក្នុងប្រទេសមួយនេះ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Forbes បានចុះផ្សាយថា កំណើនទ្រព្យសម្បត្តិដ៏សម្បើមនេះ គឺត្រូវបានរុញច្រានដោយការកើនឡើងនៃតម្លៃភាគហ៊ុន Vingroup ដែលកំពុងមានផលចំណេញ និងគម្រោងល្អៗជាច្រើននៅវៀតណាម។

មហាសេដ្ឋីមានបំផុតនៅវៀតណាមរូបនេះ បានរំកិលខ្លួនក្លាយជាបុគ្គលមានបំផុតលើលោកទី៣៣០ ដែលត្រូវបានរៀបរៀងដោយទស្សនាវដ្ដីនិយាយពីអ្នកមាន Forbes៕

អត្ថបទ៖ Luffy រូបភាព៖ VNExpress