រូបភាពខួបអាពាហ៍ពិពាហ៍ ១៧ឆ្នាំលោក កើត ឆែ សាមញ្ញ តែកក់ក្ដៅ

លោក កើត ឆែ ដែល​ជា​អភិបាលរងរាជធានីភ្នំពេញ ទើប​តែ​ប្រារព្ធ​ខួប​អាពាហ៍ពិពាហ៍ ១៧ ឆ្នាំ កាលពី​ពេល​ថ្មី​ៗ​នេះ។ រូបភាព​ជុំ​គ្រួសារ​អភិបាល​រង​រាជធានី​ភ្នំពេញ បែប​សាមញ្ញ​ៗ​មាន​ត្រឹម​ភរិយា​រូប​ស្រស់ និង​កូន​ប្រុស​ស្រី ៥ នាក់ មើល​ទៅ​មាន​ភាព​កក់ក្ដៅ​ខ្លាំង។

តាមដានជាមួយយើង៖ Million Times

អភិបាលរងរាជធានីភ្នំពេញ និង​ភរិយា​បាន​កសាង​គ្រួសារ​ជិត​២០ ឆ្នាំ​ហើយ និង​ទទួល​បាន​ចំណង​ដៃ​កូន​ប្រុស​ស្រី​ល្អ​ៗ ដើរ​តាម​គន្លង​ធម៌។ លោក និងភរិយា​ឲ្យតែ​ដល់​កម្មវិធី​ខួប​កំណើត ឬ​ខួប​ស្នេហា​តែងតែ​រៀបចំ​បែប​គ្រួសារ និង​មាន​ការ​ជូន​អំណោយ​ទៅ​ដល់​មណ្ឌល​ក្មេង​កំព្រា​ណា​មួយ​ជាក់​ជា​មិន​ខាន។

ក្រឡេក​ទៅ​មើល​ឈុត​បុរាណ​ខ្មែរ ដែល​លោក កើត ឆែ និង​ភរិយា​បាន​ជ្រើសរើស​គ្រង ដើម្បី​ថត​រូប​ជុំ​គ្រួសារ​ពិតជា​ស្រស់​ស្អាត និង​មិន​ឆើតឆាយ​ឡើយ ស័ក្តិសម​ជាមួយ​ឋានៈ​មុខមាត់​គ្រួសារ​តែម្ដង។

កសាង​គ្រួសារ​មក ១៧​ ឆ្នាំ​ និង​មាន​កូន​ប្រុស​ស្រី​ដល់ទៅ ៥ នាក់​ក៏​ពិតមែន តែ​រូប​សម្រស់​របស់ភរិយា​លោក កើត ឆែ នៅតែ​ស្រស់​ស្អាត​គ្មាន​ប្រែ។ លោកស្រីមិន​សូវជាចូលចិត្ត​បង្ហាញ​អ្វី​ច្រើន​លើ​បណ្ដាញ​សង្គម​ដែរ ហើយ​រសនិយម​ប្រើ​របស់​ប្រេន​ក៏​មិន​ខុស​ពី​អភិជន​ដទៃ​ដែរ ជាក់ស្ដែង​ដូចស្បែកជើង Manolo Blahnik ពាក់ថ្ងៃ​ថតរូប​ជា​ប្រេន​ល្បីខ្លាំង និងមាន​តម្លៃជាង ១ ពាន់​ដុល្លារ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ The ring wedding cambodia