មិនធម្មតារបរអនឡាញធ្វើឲ្យ ផន សុផារី កាន់តែមានបានឡើងៗ ឥឡូវទិញឡាន Brabus ចូលផ្ទះថែម

សេដ្ឋីនី ផន សុផារី បានវិវឌ្ឍន៍ខ្លួន​ឥត​ឈប់ឈរ​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ទីផ្សារ​ផលិតផល​ថែរក្សា​សម្រស់។ បច្ចុប្បន្នអ្នក​ជំនួញ​អនឡាញ​រូប​នេះអាច​ឈរ​ជើង​បាន​យ៉ាង​រឹងមាំ​​​។

តាមដានជាមួយយើង៖ Million Times

ថៅកែ Be Scrub ទើប​ផ្ទុះ​ផលិតផល និង​ការ​ធ្វើ content ទាក់​ចិត្ត​អ្នក​លេង​បណ្ដាញ​សង្គម​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ តែ​អាចនាំ​ឲ្យ​គ្រួសារ​ទាំង​មូល​​សាង​កម្រិត​ជីវភាព​កាន់តែ​ហាយសូ​ឡើង​ជា​រៀងរាល់​ថ្ងៃ។

ជាក់ស្ដែង​កាលពី​ឆ្នាំ​មុន ថៅកែ​ប្រេង​ចិនសែ​រូបនេះ ទិញ​រថយន្ត Lamborghini Huracan ពណ៌​ទឹកក្រូច​តម្លៃ​​ចូល​ខ្ទង់​លាន​ដុល្លារ និង​ឡើង​ភូមិគ្រឹះ​ធំ​ស្កឹមស្កៃ។ ថ្មី​ៗ​នេះទៀត​នៅ​ថ្ងៃ​ខួប​ស្រលាញ់​គ្នា ១១ ឆ្នាំ​ ផន សុផារី និងស្វាមី បាន​បង្ហាញ​ super-car Brabus G-Wagon ដែល​តម្លៃ​វា​ប្រហែល​​កន្លះ​លាន​ដុល្លារចេញ​ពី​រោងចក្រ​ផ្ទាល់។

ក្រៅពី Brabus G-Wagon ហើយ​នោះ ស្រ្តី​អភិជន​វ័យ​ក្មេង​រូបនេះ ក៏​បាន​បង្ហាញ​ពី​ផ្ទះ​លំហែ ឬ​រោងចក្រ​ដែល​មាន​ទីធ្លា​ធំ​ល្វឹង​ល្វើយ​​មួយ​កន្លែង​ទៀត​កំពុង​ស្ថិត​ក្នុង​ការ​សាងសង់​ផងដែរ។

សេដ្ឋី​នី​ផ្នែក​គ្រឿង​ថែរក្សា​សម្រស់​អនឡាញ​រូប​នេះ មាន​វ័យ​ ៣០ ឆ្នាំ​ប៉ុណ្ណោះ តែ​អាច​កសាង​អាណាចក្រ​បាន​យ៉ាង​រឹងមាំ។ មិន​ថា​ការងារ​ផលិត​មាតិកា ជំនួញ skincare សុទ្ធតែ​ទទួល​បាន​ការ​គាំទ្រ។ ហេតុ​ដូចនេះ​ហើយ​វា​មិនមែន ជា​រឿង​លំបាក​ឡើយ​ដែល​អាច​ឲ្យ​អ្នកនាង​ចាយ​ជីវិត​យ៉ាង​ហ៊ឺហាបែប​អភិជន។

មិន​ត្រឹម​តែ​មាន​រថយន្ត​ច្រើន​គ្រឿង​ឡើយ ថៅកែ Be Scrub ក៏​ជា​មនុស្ស​ចូលចិត្ត​ប្រើ​សម្ភារៈ​និយម​ប្រេន​ៗ​ដូចជា​នាឡិកាដៃ​ទំនើប​ៗ កាបូប​ទាន់​សម័យ​មាន​តម្លៃ​ថ្លៃ និង​គ្រឿង​អលង្ការ​ពេជ្រ​ផងដែរ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Phorn Sophary