តើអ្នកធ្លាប់ទទួលទានបាយដែលក្រអូបឈ្ងុយឈ្ងប់ រស់ជាតិឆ្ងាញ់ ជាប់មាត់ហើយឬនៅ ?ប្រសិនបើមិនធ្លាប់ អាចសម្រេចចិត្តងាកមកសាកអង្ករផ្លាម្លិះសែនក្រអូបបាន ព្រោះអង្គរប្រភេទនេះ ពេលដែលអ្នកបានទទួលទានហើយ មានអារម្មណ៏ថារស់ជាតិឆ្ងាញ់ ក្រអូបឈ្ងុយឈ្ងប់ ត្រូវមាត់ត្រូវចិត្តតែម្តង។


អង្កផ្កាម្លិះសែនក្រអូប ដែលចេញពីរោងម៉ាស៊ីនកិនស្រូវកូនខ្មែរ មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ភោជនីដ្ឋានធំៗ រួមទាំងបងប្អូនដែលជាអ្នកចូលចិត្តទទួលទានបាយដែលក្រអូប ឈ្ងុយឆ្ងាញ់ ជាប់ចិត្ត។
អង្ករផ្កាម្លិះសែនក្រអូប គឺជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក នោះគឺ ៖
_ ជាអង្ករដែលដាំដុះដោយកសិករខ្មែរ នៅលើដីដែលមានជីវជាតិ តាមបែបធម្មជាតិពិតៗ
_ ជាអង្ករដែលមានគុណភាពខ្ពស់ គ្រាប់អង្ករ ស ហើយវែង ពេលចំអិនឡើងទន់
_ ជាប្រភេទអង្ករ ដែលក្រអូបឈ្ងុយ រស់ជាតិស្រាល ញ៉ាំហើយចង់ញ៉ាំទៀត
_ រស់ជាតិនៃអង្ករ អាចញ៉ាំបានគ្រប់មុខម្ហូប មិនថាម្ហូបខ្មែរ ឬបរទេស
_ ជាអង្ករដែលអាចទុកចិត្តបាន១០០% ដែលចេញពីខេត្តបាត់ដំបង

អង្ករ “កូនខ្មែរ” ជាម៉ាកសញ្ញាដែលបងប្អូនអាចជឿរជាក់១០០%ថា ជាអង្ករបាត់ដំបងពិត ហើយក៏ជាម៉ាកសញ្ញាដែលបងប្អូនអាចជឿរជាក់១០០%ថា ជាអង្ករបាត់ដំបងពិតប្រាកដ ដែលចេញពីស្រុកថ្មគោល ខេត្តបាត់ដំបង។
កុំភ្លេចណា! ជ្រើសរើសអង្ករផ្កាម្លិះខ្មែរ ដើម្បីគាំទ្រផលិតផលក្នុងស្រុក និងទទួលបាននូវរសជាតិបាយដ៏អស្ចារ្យ! ៕
អត្ថបទ៖ មោលី , រូបភាព ៖ រោងម៉ាស៊ីនកិនស្រូវកូនខ្មែរ