មហាសេដ្ឋីជប៉ុនម្នាក់ ដែលត្រូវបានលាក់អត្តសញ្ញាណ បានសាងសង់ទីលានប្រណាំងរថយន្តមួយ ដោយចំណាយប្រាក់ប្រហែល ២០០លានដុល្លារ ខណៈទីលាននោះសាងសង់ឡើង ក្នុងគោលបំណងសាកល្បងរថយន្តស្ព័ររបស់លោក និងក្រុមគ្រួសារ។
គេហទំព័រ SupercarBlondie បានចុះផ្សាយថា ទីលានប្រណាំងរថយន្តមួយនោះមានឈ្មោះថា Magarigawa Club ដែលបង្កើតឡើងនៅតំបន់ជួរភ្នំក្នុងខេត្ត Chiba ប្រទេសជប៉ុន។ ទីលានប្រណាំងរថយន្តឯកជននេះ បានចាប់ផ្ដើមការសាងសង់នៅខែឧសភា ឆ្នាំ២០២០ និងបើកដំណើរការផ្លូវការនៅខែកក្កដា ឆ្នាំ២០២៣។


ដ្បិតថាគោលបំណងរបស់មហាសេដ្ឋីអនាមិកជប៉ុន នៃការបង្កើតទីលាន Magarigawa Club ដើម្បីសាកល្បងរថយន្តជាមួយគ្រួសារមែន ប៉ុន្តែទីលាននេះបានទាក់ទាញភ្ញៀវអន្តរជាតិ និងសេដ្ឋីៗក្នុងស្រុកជាច្រើនចូលទស្សនា ដោយសារទេសភាពដ៏ស្រស់ស្អាតនៃជួរភ្នំ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត។
បច្ចុប្បន្ន ទីលានប្រណាំងរថយន្ត Magarigawa Club បានពង្រីកខ្លួនពីទីលានផ្ទាល់ខ្លួន ទៅជាក្លិបប្រណាំងរថយន្តឯកជនវិញ ដោយមានតម្លៃរហូតដល់ ២៣០ ០០០ដុល្លារក្នុងមួយឆ្នាំ សម្រាប់សមាជិកម្នាក់៕
អត្ថបទ៖ Luffy រូបភាព៖ T JAPAN