ថ្ងៃនេះជាថ្ងៃមង្គលការរបស់កូនប្រុសពៅសេដ្ឋី លី ហួរ ដែលជាម្ចាស់បុរីវិមានភ្នំពេញ ជាមួយកូនក្រមុំដ៏សែនស្រស់សោភា និងសមសួនជានារីខ្មែរម្នាក់។ មង្គលការកូនអភិជន និងជាអ្នកជំនួញល្បីល្បាញរាប់ទសវត្សរ៍មកហើយនោះ ពិតណាស់ថាម្ចាស់កម្មវិធីនឹងអញ្ជើញភ្ញៀវជាអ្នកមានមុខមាត់ក្នុងសង្គមដូចគ្នា។
កូនកំលោះនាម លី សុវណ្ណតារា និងកូនក្រមុំ អ៊ុំ ស្រីពៅ ពិតជាស្រស់ស្អាត និងសង្ហាសមគ្នាប្រាកដមែន។ សម្រាប់កម្មវិធីតាំងពីល្ងាចរហូតមកទល់កម្មវិធីប្រពៃណីពេលព្រឹក មានវត្តមានថ្នាក់ដឹកនាំស្ថាប័នរដ្ឋឯកជន អ្នកជំនួញធំៗពេញរោងជ័យតែម្ដងហើយ។
គួរបញ្ជាក់ថា លី សុវណ្ណតារា មានគោរមងារឧកញ៉ា និងជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលមានសមត្ថភាព និងថាមពល៕
តាមដានជាមួយយើង៖
Million Times






អត្ថបទ៖ មេរ៉,រូបភាព៖ Mrr Phing