រដ្ឋមន្រ្តីរៀបចំដែនដីចុះពិនិត្យគម្រោងវិនិយោគខុនដូថ្មីតម្លៃសមរម្យរបស់មហាសេដ្ឋី ហុង ពីវ

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ដឹកនាំមន្រ្តីពិនិត្យផែនការគម្រោងវិនិយោគខុដូទើបប្រកាសបើកគម្រោងវិនិយោគថ្មីរបស់មហាសេដ្ឋីអចលនទ្រព្យ ហុង ពីវ នៅពិភពថ្មី សែនសុខ នាថ្ងៃចន្ទ ខែកុម្ភៈនេះ។

តាមដានជាមួយយើង៖ Million Times

លោក សាយ សំអាល់ លើទំព័រហ្វេសប៊ុកបានលើកឡើងថា កិច្ចសហការដ៏ល្អរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុន បុរី ពិភពថ្មី ស្របនឹងរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្តីពីលំនៅដ្ឋានជូនបងប្អូនប្រជាជនកម្ពុជា ហើយខាងវិស័យឯកជនក៏បានឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលបានសាងសង់លំនៅដ្ឋានមានតម្លៃសមរម្យ សក្ត័សមទៅនឹងសមត្ថភាពសេដ្ឋកិច្ចបុគ្គល ឬគ្រួសាររបស់បងប្អូនប្រជាជនកម្ពុជា ដែលអាចមានលទ្ធភាពក្លាយជាម្ចាស់កម្មសិទ្ធិលើលំនៅដ្ឋានបានដោយខ្លួនឯង។

អ្នកឧកញ៉ា ហុង ពីវ នៅប៉ុន្មានថ្ងៃកន្លងទៅនេះបានកំពុងចាប់ផ្តើមប្រកាសពីការវិនិយោគខុនដូរតម្លៃសមរម្យ ចាប់ពី ១ ៧ ៨៨៨ដុល្លារឡើង ហើយការបង់រំលោះត្រឹមតែ ១៥៩ដុល្លារប៉ុណ្ណោះ ស្ថិតនៅលើមហាវិថី ឌីប៉ុក ជិតតំបន់ ផ្សារអ៊ីនអនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើតាមវីដេអូផ្សព្វផ្សាយរបស់បុរីពិភពថ្មីដែលមានការចូលរួមបង្ហាញដោយអ្នកឧកញ៉ា ហុង ពីវ និងកូនស្រីផ្ទាល់របស់លោក៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកលោកសាយ សំអាល់