មង្គលការដែលរៀបចំតុបតែងដោយផ្កាក្រហមស្រស់របស់លោក សួ សុខថេង ជាវិនិយោគិនចិន ដែលបានវិនិយោគលើគម្រោង ឌឹ ផាកវេ (The Park way) នៅកម្ពុជា និងជាអគ្គនាយក ក្រុមហ៊ុន ឌឺ ផាកវេ គ្រុប (The Park way Group) ជាមួយកូនក្រមុំរូបស្រស់ ធីឡាយ ដាយអាណា។


កូនកំលោះវិនិយោគិនចិនម្ចាស់ The Park way បានចូលរោងការជាមួយកូនក្រមុំ ធីឡាយ ដាយអាណា ដែលជាកូនស្រីម្ចាស់សាលាញូតុនធីឡាយ ហើយពេលនេះប្ដូរមកជាសាលាសុវណ្ណភូមិវិញ គឺសេដ្ឋីវិស័យអប់រំ ជា ធីឡាយ។ មង្គលការមួយនោះ ក៏ជាមង្គលការដ៏ធំនាដើមឆ្នាំ ២០២៥ នេះដែរ ដោយមានភ្ញៀវចូលរួមសុទ្ធសឹងជាម្ចាស់ជំនួញជួរមុខនៃស្រុកខ្មែរ។ មិនមែនមានតែភ្ញៀវក្នុងស្រុកប៉ុណ្ណោះទេ មង្គលការគូស្នេហ៍ធុរកិច្ចបនេះ ក៏មានការចូលរួមពីសំណាក់ភ្ញៀវជាជនជាតិបរទេសដូចគ្នាដែរ
រោងការដែលរៀបផ្កាស្រស់ក្រហម និងស លេចត្រដែតតែម្ដង
ថ្ងៃជ័យមង្គលរបស់កូនកំលោះ និងក្រមុំត្រកូលអភិជនគូនេះ មានភាពអធិកអធមខ្លាំង ទាំងកន្លែងរៀបចំកម្មវិធី និងភាពប្រណីតនៃការតុបតែងឲ្យម្ចាស់កម្មវិធីផ្ទាល់។ មិនថាសម្លៀកបំពាក់គ្រឿងអលង្ការ កាបូបស្បែកជើង ទាំងភ្ញៀវ និងអ្នកចូលរួម សុទ្ធតែប្រេនល្បីៗទាំងអស់ មើលហើយទាក់ទាញ ដកចិត្តមិនចង់រួច។
មុនរៀបមង្គលការដ៏អធិក និងសម្បើមហើយនោះ គូស្នេហ៍ទាំង ២ ក៏បានទៅថត Pre-Wedding នៅបរទេស ស្រស់ស្អាតតែម្ដង៕










អត្ថបទ៖ មេរ៉ា, រូបភាព៖ One Memory