ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើន បានចំណាយលុយខ្ទង់រាប់សិបលានដុល្លារឯណោះក្នុងមួយឆ្នាំៗ ទៅលើថ្លៃការពារសុវត្ថិភាពនាយកប្រតិបត្តិរបស់ពួកគេ តួយ៉ាងក្រុមហ៊ុន Meta Platforms ចាយច្រើនបំផុតលើថ្លៃអង្គរក្សរបស់មហាសេដ្ឋី Mark Zuckerberg។
តាមដានជាមួយយើង៖ 
  Million Times 

នាយកប្រតិបត្តិក្រុមហ៊ុនផ្ដល់សេវាកម្មសន្តិសុខ LionHeart លោក Bill Herzog បានប្រាប់ទៅកាន់សារព័ត៌មាន Fortune ថា ការការពារថ្នាក់ដឹកនាំក្រុមហ៊ុនធំៗទាំងនោះ គឺជាកាតព្វកិច្ចរបស់ក្រុមហ៊ុន ដ្បិតធម្មតាមនុស្សកាន់តែល្បី ប្រាកដជាសំបូរអ្នកស្អប់គុំគួន។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះក្រុមហ៊ុនធំៗចំនួន ៥ ដែលចំណាយលុយច្រើនបំផុត លើថ្លៃការពារ CEO របស់ពួកគេ៖
| ក្រុមហ៊ុន | CEO | ថ្លៃការពារប្រចាំឆ្នាំ | 
| Meta | Mark Zuckerberg | ២៣,៤លានដុល្លារ | 
| Alphabet | Sundar Pichai | ៦,៨លានដុល្លារ | 
| Tesla | Elon Musk | ២,៤លានដុល្លារ | 
| Nvidia | Jensen Huang | ២,២លានដុល្លារ | 
| Apple | Tim Cook | ០,៨២លានដុល្លារ | 
អត្ថបទ៖ Luffy រូបភាព៖ Fortune




