ក្រុមហ៊ុនយក្ស Hyundai ត្រៀមបញ្ចេញភាគហ៊ុន ៣ពាន់លានដុល្លារ លើទីផ្សារឥណ្ឌាជាលើកដំបូង

ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង Hyundai Motor នឹងត្រៀមបញ្ចេញលក់ភាគហ៊ុនជាលើកដំបូង នៅលើទីផ្សារហ៊ុនឥណ្ឌា ក្នុងតម្លៃប្រហែល ៣ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមដានជាមួយយើង៖ Million Times

វត្តមានលើទីផ្សារហ៊ុនឥណ្ឌា របស់ក្រុមហ៊ុន Hyundai គឺជាការលក់ភាគហ៊ុនក្រៅប្រទេសលើកដំបូង ក្រៅពីប្រទេសកូរ៉េខាងត្បូង ខណៈមួយរយៈចុងក្រោយឥណ្ឌា បានស្វាគមន៍ក្រុមហ៊ុនបរទេសជាច្រើន នៅលើទីផ្សារហ៊ុនរបស់ខ្លួន។

ក្រុមហ៊ុន Hyundai នឹងបើកឲ្យមានការដេញថ្លៃលក់ភាគហ៊ុនតម្លៃ ៣ពាន់លានដុល្លារ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា ដោយមានការចូលរួមពីក្រុមហ៊ុន និងស្ថាប័នធំៗប៉ុណ្ណោះ ខណៈអ្នកចូលរួមមិនទាន់ត្រូវបានបង្ហាញអត្តសញ្ញាណនៅឡើយ។

សូមជម្រាបដែរថា ក្រុមហ៊ុន Hyundai គឺជាក្រុមហ៊ុនផលិតរថយន្តធំបំផុតទី២ នៅប្រទេសឥណ្ឌា បន្ទាប់ពីក្រុមហ៊ុន Maruti ខណៈក្រុមហ៊ុនកូរ៉េខាងត្បូងនេះ មានគម្រោងផលិតរថយន្តអគ្គិសនីនាឆ្នាំក្រោយ ជាមួយគោលបំណងដណ្ដើមទីផ្សារប្រទេសឥណ្ឌាឲ្យកាន់តែខ្លាំងថែមទៀត៕