ចិនបង្កើតក្រុមការងារសម្របសម្រួលខាងវិនិយោគនៅបរទេសជាង ៧០នៅទូទាំងពិភពលោក

ក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា ចិនបានបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការខាងវិនិយោគនៅបរទេសចំនួនជាង ៧០ នៅទូទាំងពិភពលោក ដើរតួនាទីដោយពេញលេញជាយន្តការសហប្រតិបត្តិការខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។

សារព័ត៌មានក្នុងស្រុកចិន បានចុះផ្សាយថា ក្រុមការងារសហប្រតិបត្តិការខាងវិនិយោគ ដោយបង្កើនការផ្លាស់ប្តូរ និងសម្របប្រួលជាមួយប្រទេសជាម្ចាស់ផ្ទះ ជំរុញប្រទេសពាក់ព័ន្ធឱ្យធ្វើប្រសើរឡើងនូវបរិយាកាសវិនិយោគដើម្បីបង្កើតជាបរិយាកាសខាងក្រៅដ៏ល្អប្រសើរសម្រាប់សហគ្រាសចេញទៅបរទេស។

គួរឲ្យដឹងថា កន្លងទៅខាងផ្នែកផ្តោតលើការត្រួសត្រាយវិស័យងើបឡើងថ្មី ចាប់តាំងពីឆ្នាំ២០២៣មក ចិនបានចុះហត្ថាលេខាលើអនុស្សារណៈសហប្រតិបត្តិការខាងការវិនិយោគផ្នែកការអភិវឌ្ឍបៃតង  សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចព៌ណខៀវចំនួន ៤២ ជាមួយប្រទេសពាក់ព័ន្ធ ដែលបានធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាលើវិស័យការអភិវឌ្ឍបៃតង សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចព៌ណខៀវជាដើម។

លើសពីនេះទៅទៀត ចិនបានបង្កើតប្រព័ន្ធសេវាកម្មចម្រុះដែលគ្រប់ដណ្តប់នីតិវិធីទាំងមូលនិងវដ្តទាំងមូលនៃការវិនិយោគនៅបរទេស។ ឧទាហរណ៍ដូចជា ធ្វើឱ្យមានសុក្រឹតភាពនូវវេទិកាសេវាកម្មសាធារណៈសម្រាប់ការចេញទៅបរទេសដើម្បីផ្តល់សេវាកម្មជាកញ្ចប់ដល់សហគ្រាស ដូជជាការសាកសួរពីគោលនយោបាយ ការចែករំលែកព័ត៌មាននិងការជំរុញកិច្ចសហប្រតិបត្តិការជាដើម  ចំនួនចុចមើលលើសពី ៣០០ លានលើក៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ CCTV