តើតារា​ចម្រៀង​ប៉ុប​សញ្ជាតិ​កាណាដា​ Justin Bieber មានទ្រព្យសម្បត្តិប៉ុន្មាន?

Justin Bieber ជា​តារា​ចម្រៀង​ប៉ុប​សញ្ជាតិ​កាណាដា​ ​ដែល​មាន​ទ្រព្យ​សម្បត្តិសរុបចំនួន ៣០០ លាន​ដុល្លារ គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។ ក្នុងឆ្នាំ២០០៧ Justin Bieber ជា​តារា​កម្សាន្ត​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លើ​ពិភពលោក ដោយ​អាច​រក​ចំណូល​បាន​ពី ៦០ ទៅ ៨០ លាន​ដុល្លារ​ពី​គ្រប់​ប្រភព​ចំណូល។

នៅខែធ្នូឆ្នាំ២០២២ Justin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់សិទ្ធិអាល់ប៉ុមតន្ត្រីរបស់លោកក្នុងតម្លៃ ២០០លានដុល្លារ។ ដើមឡើយ Justin គ្រាន់តែជាក្មេងជំទង់ជនជាតិកាណាដាម្នាក់ដែលបង្ហោះវីដេអូបទចម្រៀងនៅលើអ៊ីនធឺណិតកាលពីឆ្នាំ២០០៧។

តាមដានជាមួយយើង៖ Million Times

នៅដើមឆ្នាំ២០០៧ នៅអាយុ ១២ឆ្នាំ Bieber បានច្រៀងបទ “So Sick” របស់ Ne-Yo នៅក្នុងការប្រកួតច្រៀងក្នុងស្រុក Stratford ដោយទទួលបានចំណាត់ថ្នាក់លេខ ២ ។ ម្តាយរបស់លោកបានបង្ហោះវីដេអូនៃការសម្តែងនៅលើយូធូបដើម្បីឱ្យមិត្តភក្តិនិងសាច់ញាតិបានឃើញ។

នៅពេលដែលតារារបស់ Bieber បន្តរីកចម្រើន ភាពយន្តប្រគុំតន្ត្រី 3D ផ្នែកជីវប្រវត្តិរបស់គាត់ “Justin Bieber: Never Say Never” ត្រូវបានចេញផ្សាយក្នុងខែកុម្ភៈ ឆ្នាំ២០១១។ ខ្សែភាពយន្តនេះបានឈរនៅលើកំពូលតារាង Box Office ជាមួយនឹងចំណូលសរុបប៉ាន់ស្មានចំនួន ១២.៤ លានដុល្លារនៅថ្ងៃបើកសម្ពោធ។ រោងភាពយន្តរកចំណូលបានសរុបជាង ៩៨លានដុល្លារនៅទូទាំងពិភពលោក។ រួមជាមួយនឹងខ្សែភាពយន្តនេះ Bieber បានចេញអាល់ប៊ុម “Never Say Never – The Remixes” ក្នុងខែកុម្ភៈ ឆ្នាំ២០១១។ នៅខែមិថុនាឆ្នាំដដែលលោកជាប់ឈ្មោះលេខ២ នៅក្នុងបញ្ជី Forbes នៃតារាល្បីដែលបង់ប្រាក់ល្អបំផុតក្រោមអាយុ ៣០ ដោយរកបាន ៥៣លានដុល្លារក្នុងរយៈពេល ១២ខែ។

ខាងក្រោមជាតារាបញ្ជីទឹកលុយរបស់ Justin Bieber ៖

  • 2010: $500 thousand
  • 2011: $5 million
  • 2012: $40 million
  • 2013: $100 million
  • 2014: $200 million
  • 2015: $210 million
  • 2016: $240 million
  • 2017: $250 million
  • 2018: $265 million
  • 2019: $270 million
  • 2020: $280 million
  • 2021: $285 million
  • 2022: $290 million
  • 2023: $300 million

អត្ថបទ៖ ជីវ័ន រូបភាព៖ Google