ក្រុមហ៊ុនផលិតរថយន្តរបស់ Elon Musk ធ្លាក់ចុះលុយចំណេញ ដោយសារចិន

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) របស់អាមេរិក Tesla បានរាយការណ៍ពីការធ្លាក់ចុះនៃប្រាក់ចំណេញសុទ្ធសម្រាប់ត្រីមាសទី ២ ជាប់ៗគ្នា ចំពេលមានការប្រកួតប្រជែងយ៉ាងតឹងដៃជាមួយចិន បូករួមនឹងការធ្លាក់ចុះនៃតម្រូវការរថយន្ត EV ស្រាប់ផង ។

Tesla បាននិយាយថា ប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុន ក្នុងអំឡុងខែមេសាដល់ខែមិថុនាបានធ្លាក់ចុះ ៤៥ ភាគរយ បើប្រៀបធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន មកត្រឹម ១.៤៧ ពាន់លានដុល្លារ ។

តាមដានជាមួយយើង៖ Million Times

បច្ចុប្បន្នការលក់រថយន្តរបស់ក្រុមហ៊ុន Tesla នៅទូទាំងពិភពលោកកាន់តែតិចទៅៗ ដោយសារតែតម្រូវការរថយន្ត EV ទាំងនៅអាមេរិក និងកន្លែងផ្សេងទៀតបានដាំក្បាលចុះក្រោម ក្រោយពេលដែលទីផ្សាររបស់ក្រុមហ៊ុនរថយន្តចិន BYD កំពុងត្រូវប៉ាន់ ។

បើទោះបីជា ការ​លក់​រថយន្ត EV របស់ក្រុមហ៊ុនលោកមហាសេដ្ឋី Elon Musk ​ធ្លាក់ចុះយ៉ាងគំហុកក៏ពិតមែន ប៉ុន្តែប្រាក់​ចំណូល​ពី​ការ​ផលិត​ថាមពល​របស់​ក្រុមហ៊ុនមានការកើនឡើង ២ ភាគរយ នាំឲ្យ​ប្រាក់​ចំណូល​សរុបកើនឡើងដល់ ២៥.៥ ពាន់​លាន​ដុល្លារ ៕

បកប្រែ ៖ ទីន