ចិនកំពុងជួបវិបត្តិអចលនទ្រព្យ អាផាតមិនជិត ៤ លានល្វែងកំពុងទុកចោល

ប្រទេសចិនកំពុងជួបវិបត្តិអចលនទ្រព្យដ៏ធំសម្បើមមួយ ស្របពេលដែលអាផាតមិនជិត ៤ លានល្វែងមិនមានអ្នកបេតីចង់ទិញឡើយ ទើបបណ្ដាលឱ្យលោកប្រធានាធិបតី Xi Jinping និងសមាជិកសភារបស់លោកបានអំពាវនាវដល់រដ្ឋាភិបាលចាប់ផ្ដើមទិញអាផាតមិនទាំងនោះ ។

ផែនការដែលបានប្រកាសកាលពីសប្តាហ៍មុនដោយរដ្ឋាភិបាលទីក្រុងប៉េកាំង គឺជាវិធានការដ៏មហិមាបំផុតដើម្បីបញ្ឈប់វិបត្តិលំនៅដ្ឋានសាជាថ្មី ក៏ដូចជាដើម្បីការពារមិនឱ្យឈានដល់ការគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោកផងដែរ ។

ផែនការដែលរដ្ឋាភិបាលទីក្រុងប៉េកាំងដាក់ចេញមកនេះ ក៏ជាការសាកល្បងលើកដំបូងផងដែរក្នុងការប្ដេជ្ញាចិត្តកាត់បន្ថយការពឹងផ្អែកលើវិស័យសាងសង់ និងសំណង់ដើម្បីជួយសេដ្ឋកិច្ច ខណៈវិស័យមួយនេះជួយ ១ ភាគ ៣ នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ។

ប៉ុន្តែទន្ទឹមនឹងការអនុវត្តផែនការនេះ រដ្ឋាភិបាលក៏កំពុងប្រឈមនឹងការដោះស្រាយបញ្ហាលំនៅដ្ឋានផងដែរ បន្ទាប់ពីក្រុមហ៊ុនអចលនទ្រព្យរាប់សិបក្រុមហ៊ុនស្ទើរតែប្រកាសក្ស័យធុនទៅហើយ ហើយនេះក៏ជាការបំផ្លាញទៅដល់ទំនុកចិត្តអតិថិជនក្នុងទីផ្សាលំនៅដ្ឋាន ។

សូមជម្រាបថា កាលពីសប្ដាហ៍មុនប្រទេសចិនបានបង្ហាញវិធានការថ្មីដើម្បីជួយសង្គ្រោះ ក៏ដូចជាស្ដារវិស័យអចលនទ្រព្យរបស់ខ្លួន រួមទាំងការស្នើសុំឱ្យរដ្ឋាភិបាលក្នុងតំបន់នៅទូទាំងប្រទេសជួយទិញផ្ទះពីក្រុមហ៊ុនអភិវឌ្ឍន៍ដែលមិនទាន់លក់ដាច់ និងការបន្ធូរបន្ថយច្បាប់លើការទិញជាដើម ៕

តាមដានជាមួយយើង៖ Million Times
អាផាតមិនទុកចោលនៅចិន

បកប្រែ ៖ ទីន