ចិនជាប់ជាប្រទេសមហាអំណាចសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតនៅអាស៊ាន

យោងតាមការស្ទង់មតិនាពេលថ្មីៗនេះដោយវិទ្យាស្ថាន ISEAS-Yusof Ishak ក្នុងប្រទេសសិង្ហបុរីដែលបានសួរនាំអ្នកសេដ្ឋកិច្ចជិត ២,០០០ នាក់មកពីប្រទេសអាស៊ានទាំង ១០ បានកំណត់ថា ប្រទេសចិនជាមហាអំណាចសេដ្ឋកិច្ចដែលមានឥទ្ធិពលបំផុតនៅក្នុងតំបន់ ។

ប្រទេសអាស៊ានដែលកំណត់ថា ចិនជាមហាអំណាចសេដ្ឋកិច្ចនាំមុខគេក្នុងតំបន់មានឡាវ ៧៨ ភាគរយ, ថៃ ៧១ ភាគរយ, ម៉ាឡេស៊ី ៦៧ ភាគរយ, ព្រុយណេ ៦៤ ភាគរយ ខណៈកម្ពុជា មីយ៉ាន់ម៉ា និងសិង្ហបុរីសុទ្ធសឹងតែយកចិនជាមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់ក្នុងចំនួន ៦០ ភាគរយដូចគ្នា ។

ចំណែកប្រទេសបន្តបន្ទាប់ទៀតដែលកំណត់យកចិនជាមហាអំណាចសេដ្ឋកិច្ចមានឥណ្ឌូណេស៊ី ៥៤ ភាគរយ និងវៀតណាម ៥៣ ភាគរយ ខណៈប្រទេសដែលគិតថា ចិនជាមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់តិចជាងគេគឺហ្វីលីពីនមានត្រឹម ៣១ ភាគរយប៉ុណោះ ។

របាយ​ការណ៍​នេះ​គូសបញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​របស់​ប្រទេស​ចិន​ក្នុង​នាម​ជា​វិនិយោគិន​បរទេសដ៏​ធំ​បំផុត​របស់​ឡាវ ​ ហើយខណៈពេលដែលប្រទេសចិនមានឥទ្ធិពលសេដ្ឋកិច្ចខ្ពស់នៅទូទាំងអាស៊ាន ប្រទេសផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិកផងដែរ ក៏ត្រូវបានចាត់ទុកជាមហាអំណាចសេដ្ឋកិច្ចមួយដួងផងដែរ ។

សូមជម្រាបថា បណ្ដាប្រទេសអាស៊ានដែលកំណត់យកចិនជាមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់ គឺដោយ​សារ​តែ​គោល​នយោបាយ​ខ្នាត​ធំ​របស់​ក្រុង​ប៉េកាំង​ រួមជាមួយគំនិត​ផ្តួច​ផ្តើម​ការ​វិនិយោគ​ និង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូទាំង​តំបន់​អាស៊ាន ចំពេលមានការផ្លាស់ប្តូរថាមវន្តសកល ៕

តាមដានជាមួយយើង៖ Million Times

បកប្រែ ៖ ទីន