របាយការណ៍ស្រាវជ្រាវ និងស្រង់មតិពីក្រុមហ៊ុនប្រឹក្សាគ្រប់គ្រង Gallup នាថ្ងៃចន្ទ ទី០៣ ខែកុម្ភៈបានបង្ហាញថា ប្រជាជនអាមេរិក ៥៣% មានសង្ឃឹមខ្ពស់ ចំពោះភាពប្រសើរឡើងនៃស្ថានភាពសេដ្ឋកិច្ចអាមេរិក ក្រោមការដឹកនាំពីប្រធានាធិបតី Donald Trump។


ការស្រង់មតិបានឲ្យដឹងថា ប្រជាជនអាមេរិកជាច្រើនសុទ្ធតែមានសុទិដ្ឋិនិយមថា ស្ថានភាពសេដ្ឋកិច្ចអាមេរិក នឹងមានកំណើនវិជ្ជមានក្នុងរយៈពេល ៦ខែទៀត ស្របពេលទីផ្សារហ៊ុនកំពុងមានសញ្ញាណល្អ។
ទន្ទឹមនឹងនោះ ពលរដ្ឋអាមេរិកក៏មានក្ដីសង្ឃឹមខ្ពស់ថា គោលនយោបាយរបស់លោក Trump នឹងជួយសម្រួលដល់ការកាត់បន្ថយថ្លៃខ្ចីបំណុល និងអត្រាអតិផរណា ក៏ដូចជាបង្កើនឱកាសការងារឲ្យច្រើនជាងមុនផងដែរ។
ការស្រង់មតិរបស់ Gallup គឺមានភាពស៊ីសង្វាក់ ជាមួយការព្យាករណ៍ទុករបស់សហព័ន្ធ ដោយអះអាងថា កំណើនសេដ្ឋកិច្ចអាមេរិកនៅក្នុងឆ្នាំនេះ ទំនងសម្រេចបាន ២,១% យឺតជាងកាលឆ្នាំទៅ ដែលធ្លាប់ទទួលបាន ២,៨% ក៏ប៉ុន្តែលើសពីនិន្នាការរយៈពេលវែង ដែលពួកគេចង់សម្រេចបាន៕
អត្ថបទ៖ Luffy រូបភាព៖ Reuters