ដំណឹងល្អ! ផ្លូវជាតិលេខ៧១C ភ្ជាប់ខេត្តត្បូងឃ្មុំ​និងខេត្តកំពង់ចាម​ សាងសង់រួចរាល់១០០%

ដំណឹងល្អ! ផ្លូវជាតិលេខ៧១C ភ្ជាប់ខេត្តត្បូងឃ្មុំ​និងខេត្តកំពង់ចាម​ សាងសង់រួចរាល់១០០%

ផ្លូវជាតិលេខ៧១C តម្លៃជិត ១៣០លានដុល្លារ មានប្រវែង ១១៤,៦២គីឡូម៉ែត្រ តភ្ជាប់ពីខេត្តត្បូងឃ្មុំនិងខេត្តកំពង់ចាម សម្រេចបានការសាងសង់១០០% ហើយ។ នេះបើតាមក្រសួងសាធារណការនិងដឹកជញ្ជូន។

ផ្លូវមួយខ្សែនេះ ជាផ្លូវដែលពោរពេញដោយទេសភាពខៀវស្រងាត់ត្រជាក់ភ្នែក មានសភាពធន់ រឹងមាំ ដែលផ្តល់ភាពងាយស្រួល និងចរាចរណ៍ដោយរលូន ។ ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ រហូតទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ក្នុងខេត្តកំពង់ចាម។

តាមដានជាមួយយើង៖ Million Times

បច្ចុប្បន្នផ្លូវជាតិដ៏សំខាន់នេះ កំពុងបន្តដំណើរបញ្ចប់ការគូសគំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងកិច្ចការដាំស្មៅការពារការហូរច្រោះដីចំណីផ្លូវ ដោយគ្រោងបញ្ចប់ជាស្ថាពរត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤។

បន្ថែមពីនេះ ក្រុមហ៊ុនសាងសង់សៀងហៃគ្រុប( SCG) និងទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន នឹងបន្តថែទាំ រយៈពេល ២៤ខែបន្ថែម យោងតាមកិច្ចសន្យាសាងសង់

គួររំលឹកថា ផ្លូវជាតិលេខ៧១C គឺ ចាប់ផ្តើមសាងសង់កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ក្រោមហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិនប្រមាណ ១២៩,៩៨ លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ៕



អត្ថបទ៖ នារតី