ខេត្តកំពតដែលកំពុងស្រូបទាញបានភ្ញៀវទេសចរច្រើនកុះករត្រូវបានរាជរដ្ឋាពិបាលពិនិត្យនិងសម្រេចឃើញថា នឹងមិនមានគម្រោងសាងសាងព្រលានយន្តហោះនៅក្នុងទឹកដីខេត្តជាប់មាត់សមុទ្រនេះទេ។ នេះបើតាមសម្រង់ប្រសាសន៍សម្តេច ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត នាព្ររឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។
មូលហេតុនៃការមិនសាងសង់ព្រលានយន្តហោះនេះដោយសារសម្តេចនាយករដ្ឋមន្រ្តីមើលឃើញថា ខេត្តជាប់មាត់សមុទ្រ២គឺ ខេត្តព្រះសីហនុ និងខេត្តកំពតនៅជិតគ្នា ហើយខេត្តព្រះសីហនុមានព្រលានយន្តហោះរួចហើយ។ ម្យ៉ាងនៅកោះរ៉ុងក៏មានព្រលានយន្តហោះមួយដែរ ដូច្នេះនាំឲ្យឧស្សាហកម្មលើវិស័យនេះនឹងមានការប្រកួតប្រជែងគ្នាខ្លាំង សម្រាប់ខេត្តទាំងពីរ។
យ៉ាងណាក្តី ខេត្តកំពតត្រូវបានសម្តេចចាត់ទុកជាខេត្តកំពុងមានសក្តានុពលលើផ្នែកស្រូបទាញវិស័យទេសចរណ៍ និងការវិនិយោគផ្សេងៗ៕
អត្ថបទ៖ នារតី