ស្ថានទូតអាមេរិក បានគូសបញ្ជាក់ថា ភាពជាដៃគូរបស់យើងកាន់តែរឹងមាំជាងពេលណាទាំងអស់។ យើងរីករាយនឹងធ្វើការរួមគ្នា ដើម្បីកសាងអនាគតមួយឈរលើការគោរពគ្នា និងគុណតម្លៃរួម»។
របាយការណ៍ផលប៉ះពាល់ ដោយសារយោធាថៃ គិតពីម៉ោង៦ល្ងាចថ្ងៃទី១៤ ដល់ម៉ោង៧ព្រឹកថ្ងៃនេះ
នៅមុននេះបន្តិចប្រមាណម៉ោង ២ រសៀល ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារ
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា៖ ការគំរាមកំហែងរបស់ថៃចំពោះការដឹកជញ្ជូនប្រេង និងពាណិជ្ជកម្មតាមសមុទ្រជាមួយកម្ពុជា គឺជាការគំរាមកំហែងដល់គ្រប់ជាតិសាសន៍
លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានបញ្ជាក់នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ថា ៖«ការគំរាមកំហែងរបស់ថៃចំពោះការដឹកជញ្ជូនប្រេង និងពាណិជ្ជកម្មតាមសមុទ្រជាមួយកម្ពុជាគឺជាការគំរាមកំហែងដល់គ្រប់ជាតិសាសន៍។ ការបញ្ឈប់ ឬរារាំងនាវាដឹកទំនិញអាមេរិកមកកម្ពុជា ឬទំនិញកម្ពុជាទៅអាមេរិកគឺជាការបំពានច្បាប់អន្តរជាតិ។ លើសពីនេះ វានឹងក្លាយជាការវាយប្រហារលើជនស៊ីវិល និងការកើនឡើងយ៉ាងសាហាវនៃជម្លោះ»។
ក្រសួងសាធារណការ និងដឹកជញ្ជូន ឆ្លើយតបនឹងការព្រមានចង់បិទខ្ទប់ការធ្វើដំណើររបស់នាវាឆ្លងកាត់ឈូងសមុទ្រថៃមកកាន់កម្ពុជា ថា “កម្ពុជាមិនមែនក្មេងបៀមដៃ”
ឯកឧត្តម ផន រឹម អ្នកនាំពាក្យ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ ថា កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បប់ និងវិធានអន្តរជាតិ។
កម្ពុជា សម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុង នៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ
សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុងនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី
ក្រសួងសាធារណការ ត្រៀមស្តារស្ពានជ័យជំនះ (ស្ពានមេទឹក) ឡើងវិញ ក្រោយត្រូវយោធាថៃបាញ់ផ្តាច់
ឯកឧត្តម ផន រឹម បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះថា ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំជាមួយក្រុមការបច្ចេកទេសផ្លូវ-ស្ពាន និងបានត្រៀមខ្លួនរួចរាល់ ដើម្បីស្តារឡើងវិញស្ពានជ័យជំនះ (ស្ពានមេទឹក)
លោក ដូណាល់ ត្រាំ៖ កម្ពុជានិងថៃ បានព្រមព្រៀងបញ្ចប់ការបាញ់គ្នា
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥ បានបង្ហោះសារលើបណ្តាញសង្គមថា សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អនុទីន ចាន់វីរគុល នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ បានព្រមព្រៀងបញ្ចប់ការបាញ់គ្នា និងវិលទៅរកការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីឡើងវិញ។
អ្នកជំនួញក្នុងស្រុក ៦រូប ចុះ MOU បង្កើតសម្ព័ន្ធភាពយុទ្ធសាស្ត្រដើម្បីការអភិវឌ្ឍ និងការរីកចម្រើនធុរកិច្ច
ឧកញ៉ា ប៉ិច បូឡែន បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា សម្ព័ន្ធភាពជាយុទ្ធសាស្ត្រនេះ ត្រូវបានបង្កើតឡើង ដើម្បីពង្រឹងទំនាក់ទំនងរវាងគណៈគ្រប់គ្រង និងបុគ្គលិកជំនាញឱ្យកាន់តែប្រសើរ លឿន និងរហ័ស លើសពីទំនាក់ទំនងជាបងប្អូន ដែលធ្លាប់មានស្រាប់។
អ្នកជំនួញស្រ្តីល្បី ២ រូប និងជាមិត្តប្រធានសមាគមសិល្បករ ចូលរួមបរិច្ចាគជួយដល់ជនភៀសសឹក
អ្នកជំនួញស្ត្រីដែលជាអ្នកជំនិតស្គាល់គ្នាជិតស្និទ្ធជាមួយសេដ្ឋិនី ម៉ៅ ចំណាន ស្រាប់ បាន ចូលរួមបរិច្ចាគថវិកាមួយចំនួនជួយដល់វីរកងទ័ព និងជនភៀសសឹក តាមរយៈ
ថៅកែបុរីមេគង្គ លែន ឧបត្ថម្ភថវិកា ៥ ម៉ឺនដុល្លារ តាមរយៈសមាគមសិល្បករខ្មែរ
អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនបុរី មេគង្គលែន និងក្រុមហ៊ុន ខេ អិន អិន គ្រុប និងភរិយា បានចូលរួមឧបត្ថម្ភថវិកា ៥












