ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា និងគណៈប្រតិភូ លើការអនុវត្ត «គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា ឆ្នាំ២០២៦–២០៣០»កាលពីថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង សម្រេចលទ្ធផលជារួមជាង ៨៤ហើយ
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដែរថា ខណៈដែលគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) កំពុងមានវឌ្ឍនភាព និងជិតរួចរាល់នោះ
ក្រសួងការងារ និងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងចំនួន ២ នៅអូស្រ្តាលី សហការគ្នាបើកផ្លូវឱ្យសិស្សហាត់ការទទួលបានការបណ្តុះបណ្តាលស្តង់ដាអន្តរជាតិ
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងលោក Jeremy Crawford នាយកប្រតិបត្តិសភាពាណិជ្ជកម្មប្រចាំទីក្រុងហ្គីឡុង នៃរដ្ឋវីតូរីយ៉ា ប្រទេសអូស្ត្រាលីបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)ស្តីពី «សហប្រតិបត្តិការនៅក្នុងការផ្លាស់ប្តូរជំនាញ ការបណ្ដុះបណ្ដាលសិស្សហ្វឹកហាត់ និងការហ្វឹកហាត់ការងារ» នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។
ស្ថាប័នជំនាញ ណែនាំឱ្យបញ្ឈប់ការលក់ និងចែកចាយផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 ចំនួន ៣ប្រភេទ
ក្នុងគោលបំណងធានាសុវត្ថិភាពសុខភាពទារក និងកុមារ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម បានណែនាំថា ចំពោះពាណិជ្ជករ អាជីវករធ្វើធុរកិច្ច ផលិតផលទឹកដោះគោម្សៅ
ផ្អាកបណ្ដោះអាសន្នអាជីវកម្មខ្សាច់ ១កន្លែង ដែលអាចបង្កហានិភ័យដល់ធនធានធម្មជាតិ
ក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី២៧ ខែមករានេះថា ទីតាំងអាជីវកម្មខ្សាច់បក ១កន្លែង ដែលបានដំណើរការដោយមានក្រុមហ៊ុនចំនួន២ លើដីទំហំជិត ២ហិកតា នៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង
សម្តេចធិបតី៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព មិនតម្រូវឱ្យបង់ថវិកាទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) ប៉ុន្តែការចូលរួមរបស់កម្ពុជា ជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ ៣ ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។
កម្ពុជា នឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ក្រោយទទួលបានលិខិតអញ្ជើញពីលោក ដូណាល់ ត្រាំ
ក្នុងជំនួបនេះ សម្តេចនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកនាយឧត្តមនាវី Samuel Paparo ថា កម្ពុជាបានទទួលលិខិតអញ្ញើញរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការចូលរួម "ក្រុមប្រឹក្សាសន្តិភាព"
អ្នកឧកញ៉ា លាង ម៉េង ជួយសាងសង់អគារសិក្សាថ្មី ១ខ្នង នៅខេត្តឧត្ដរមានជ័យ ដែលរងការខូចខាតដោយសារសង្រ្គាម
ការសម្រេចផ្តល់ជូនអគារសិក្សានេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារ និងអញ្ជើញអ្នកឧកញ៉ា ចុះពិនិត្យស្ថានភាពជាក់ស្តែង
ទឹកក្នុងបឹងយក្ខឡោម មានពណ៌កករដីល្អក់ខុសពីធម្មតា នោះគឺជាបាតុភូតកើតឡើងដោយធម្មជាតិ
បន្ទាប់ពីទទួលបានព័ត៌មាននេះ មន្រ្តីជំនាញ នៃមន្ទីរបរិស្ថានខេត្តរនគីរី កាលពីថ្ងៃទី២៤ ខែមក ដោយមានការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិនៅទីនោះ បានចុះពិនិត្យផ្ទាល់លើទីតាំង
កម្ពុជាមិនដែលរកឃើញជំងឺ Nipah កើតលើមនុស្សនៅឡើយទេ តែស្ថាប័នជំនាញកំពុងយកចិត្តទុកដាក់តាមដាន
ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់ តាមរយៈទឹកសរីរាង្គមនុស្ស ហើយ អ្នកឆ្លងជំងឺនេះ មានអត្រាស្លាប់ចន្លោះពី ៤០ ទៅ ៧០ភាគរយ












