Category: ព័ត៌មាន

លោក Trump តែងតាំង Elon Musk និងលោក Ramaswamy ដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល

លោក Trump តែងតាំង Elon Musk និងលោក Ramaswamy ដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ប្រធានាធិបតីជាប់ឆ្នោត Donald Trump បានប្រកាសថា Elon Musk និងលោក Vivek Ramaswamy នឹងរួមដៃគ្នាដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល សម្រាប់អាណត្តិទី២ របស់លោកនៅសេតវិមាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោកត្រាំបាននិយាយថា៖ ជនជាតិអាមេរិកដ៏អស្ចារ្យទាំងពីរនេះ នឹងត្រួសត្រាយផ្លូវសម្រាប់រដ្ឋបាលរបស់ខ្ញុំ ក្នុងការរុះរើការិយាល័យរដ្ឋាភិបាល កាត់បន្ថយបទប្បញ្ញត្តិលើស កាត់បន្ថយការចំណាយខ្ជះខ្ជាយ និងរៀបចំរចនាសម្ព័ន្ធទីភ្នាក់ងារសហព័ន្ធឡើងវិញ។ គួររំលឹកបន្តិចថា កាលពីដើមខែកញ្ញា អំឡុងពេលឃោសនារកសន្លឹកឆ្នោត លោក Trump បានអះអាងថា នឹងបង្កើតនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ជាផ្នែកមួយនៃផែនការជំរុញសេដ្ឋកិច្ចរបស់ខ្លួន បើសិនជាលោកជាប់ឆ្នោតជាប្រធានាធិបតី។ អនាគតប្រធានាធិបតីអាមេរិករូបនេះ សង្កត់ធ្ងន់ថា នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល គឺបង្កើតឡើងក្នុងគោលបំណង កាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និងអាចផ្ដល់ផលចំណេញរាប់ទ្រីលានដុល្លារថែមទៀត។ លោក Donald Trump ក៏បានបញ្ជាក់ថែមទៀតថា នាយកដ្ឋានមួយនេះ នឹងលេចចេញជារូបរាងយ៉ាងយូរបំផុត គឺនៅត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ៕

សារព័ត៌មានអាមេរិក៖ យុទ្ធនាការរកសន្លឹកឆ្នោតរបស់ហារីស កំពុងជំពាក់បំណុលវ័ណ្ឌក

សារព័ត៌មានអាមេរិក៖ យុទ្ធនាការរកសន្លឹកឆ្នោតរបស់ហារីស កំពុងជំពាក់បំណុលវ័ណ្ឌក

សារព័ត៌មានអាមេរិក៖ យុទ្ធនាការរកសន្លឹកឆ្នោតរបស់ហារីស កំពុងជំពាក់បំណុលវ័ណ្ឌក

ចិនឲ្យលុយរាប់ពាន់លាន ក្នុងដំណើរទស្សនកិច្ចលើកដំបូងក្រោយជួបប្រធានាធិបតីឥណ្ឌូណេស៊ី

ចិនឲ្យលុយរាប់ពាន់លាន ក្នុងដំណើរទស្សនកិច្ចលើកដំបូងក្រោយជួបប្រធានាធិបតីឥណ្ឌូណេស៊ី

ចិនឲ្យលុយរាប់ពាន់លាន ក្នុងដំណើរទស្សនកិច្ចលើកដំបូងក្រោយជួបប្រធានាធិបតីឥណ្ឌូណេស៊ី

លោក Shigeru Ishiba រក្សាតំណែងនាយករដ្ឋមន្ត្រីជប៉ុនបានទាំងប្រផិតប្រផើយ

លោក Shigeru Ishiba រក្សាតំណែងនាយករដ្ឋមន្ត្រីជប៉ុនបានទាំងប្រផិតប្រផើយ

នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba នៅតែអាចរក្សាតំណែងកំពូលក្នុងឆាកនយោបាយ បន្ទាប់ពីទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតសភានៅថ្ងៃទី១១ ខែវិច្ឆិកា។ សារព័ត៌មាន Independent បានចុះផ្សាយថា លោក Ishiba ទទួលបានសម្លេងគាំទ្រ ២២១ ច្រើនជាងបេក្ខភាពដទៃទៀត និងទទួលបានការតែងតាំងជានាយករដ្ឋមន្ត្រីជប៉ុន បើទោះជាមិនមានសម្លេងគាំទ្រគ្រប់គ្រាន់បង្កើតរដ្ឋាភិបាលថ្មី ក្នុងការបោះឆ្នោតសភាមានសមាជិក ៤៦៥អាសនៈ។ ទោះជាអាចរក្សាតំណែងនាយករដ្ឋមន្ត្រីក៏ពិតមែន តែលោក Ishiba ទំនងជួបភាពលំបាក ក្នុងការដឹកនាំរដ្ឋបាលរបស់ខ្លួន ដ្បិតគណបក្ស LDP បានបាត់បង់សម្លេងគាំទ្រនៅសភាជាន់ខ្ពស់ សម្រាប់ការបោះឆ្នោតកាលពីខែមុន ដោយទទួលបានការគាំទ្រត្រឹម ២១៥អាសនៈ ស្របពេលដើម្បីអាចបង្កើតរដ្ឋាភិបាលថ្មីបាន គណបក្សមួយត្រូវការសម្លេងគាំទ្រយ៉ាងតិច ២៣៣សម្លេង។ លទ្ធផលនៃការបោះឆ្នោតនាពេលនោះ ត្រូវបានកត់ត្រាថា ជាលទ្ធផលអាក្រក់បំផុតសម្រាប់គណបក្ស LDP ក្នុងរយៈពេល ៦៩ឆ្នាំចុងក្រោយ។ នាយករដ្ឋមន្ត្រីជប៉ុន Ishiba បានទាមទារឲ្យមានការបោះឆ្នោតឡើងវិញភ្លាមៗ ក្រោយកាន់តំណែងបានមួយរយៈខ្លី បន្ទាប់ពីប្រជាប្រិយភាពរបស់លោកបានដាំក្បាលចុះខ្លាំង បន្ទាប់ពីប្រកាសគាំទ្រច្បាប់រៀបការភេទដូចគ្នា និងអនុញ្ញាតិឲ្យគូស្វាមីភរិយា ដែលរៀបការរួចមានសិទ្ធរក្សានាមត្រកូលផ្សេងគ្នា ជាពិសេសគឺការព្យាយាមបង្កើតសម្ព័ន្ធភាពប៉ាស៊ីហ្វិក ដែលមានលក្ខណៈស្រដៀងអង្គការណាតូ ឬគេហៅថា Asian Nato។ លោក Shigeru Ishiba...