រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកដំណើរការផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ផងដែរ។
Category: ព័ត៌មាន
ក្រសួងការងារ និងសមាគមជប៉ុន JCA ពិភាក្សាស្វែងរកឱកាសការងារ និងការបញ្ជូនពលករទៅជប៉ុន
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) និងសហការី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានពិភាក្សាការងារ ដើម្បីធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពនៃកិច្ចសហការ និងផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យស្របតាមតម្រូវការទីផ្សារ និងជំរុញការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។
ទូតចិន៖ ចិននឹងបន្តផ្តល់ជំនួយជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា
លោក វ៉ាង វិនពីន បានថ្លែងថា មិត្តចិននឹងបន្តគាំទ្រដល់បុព្វហេតុអភិវឌ្ឍន៍នៅកម្ពុជា ហើយចំណងមិត្តភាពកម្ពុជា-ចិន មិនប្រែប្រួលឡើយ និងមិនត្រឹមតែជាពាក្យនិយាយប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញជាលទ្ធផលជាក់ស្តែង។
ឆ្នាំ ២០២០-២០២៥ ដំណាំដំឡូងមី មានការកើនឡើងយ៉ាងខ្លាំង
ព្រឹត្តិបត្រពាណិជ្ជកម្ម (iTrade Bulletin) បានចេញផ្សាយកាលពីចុងសប្ដាហ៍មុនថា ផលិតផលដំឡូងមីនៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ ជាពិសេសចាប់តាំងពីឆ្នាំ ២០២០
បុណ្យទន្លេ លើកទី១០ ធ្វើនៅខេត្តក្រចេះ ៣ថ្ងៃកន្លងទៅ ទាក់ទាញពលរដ្ឋ និងភ្ញៀវទេសចរជិត ៣២ ម៉ឺននាក់
រាត្រីថ្ងៃ ២៩ ខែមីនា ឆ្នាំ២០២៦ ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ដែលធ្វើនៅខេត្តក្រចេះ បានបិទបញ្ចប់ជាផ្លូវការក្រោមការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍
ក្រសួងសាធារណការ បញ្ចប់ការដំឡើងផ្លាកសញ្ញាចរាចរណ៍ផ្លូវដែក ២ខ្សែ ជិត ១ពាន់ទីតាំង
ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានឯកឧត្តម ប៉េង ពោធិ៍នា ជារដ្ឋមន្ត្រី បានបញ្ចប់ដោយជោគជ័យនូវការដំឡើងផ្លាកសញ្ញាចរាចរណ៍ផ្លូវដែកទាំង ២ខ្សែ គឺផ្លូវដែកភាគខាងត្បូង (ភ្នំពេញ-ព្រះសីហនុ) និងផ្លូវដែកភាគខាងជើង (ភ្នំពេញ-បោយប៉ែត)។ នេះបើតាមការឱ្យពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្ដម បានឱ្យដឹងនៅថ្ងៃទី២៨ ខែមីនានេះថា ផ្លាកសញ្ញាដែលត្រូវដំឡើងមានចំនួន ៩៨១ទីតាំង ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍។ ចំណែកឯក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវេ ក៏បានធ្វើសារអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវដែកជាច្រើន និងបានផ្សព្វផ្សាយជាបន្តបន្ទាប់ផងដែរ។ គួរឱ្យដឹងថា ដើម្បីបញ្ចៀសការបុកប៉ះ គ្រោះថា្នក់ផ្សេងៗ និងការងារសុវត្ថិភាពចរាចរណ៍តាមផ្លូវដែក ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវវិធានការមួយចំនួនដូចជា៖ ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវេ បង្កើនការដាក់ឆ្មាំរបារនៅតាមទីតាំងចំណុចប្រសព្វ ដោយជ្រើសរើសបន្ថែមនូវប្រជាជនមូលដ្ឋាន ជាពិសេសប្រជាការពារ ដើម្បីផ្ដល់សញ្ញា បិទផ្លូវ និងសម្របសម្រួលចរាចរណ៍នៅពេលមានរថភ្លើងធ្វើដំណើរឆ្លងកាត់។ បន្ថែមលើនេះ ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េល ត្រូវពិនិត្យឡើងវិញលើចម្ងាយដែលត្រូវបំពាក់ផ្លាកសញ្ញា នៅតាមបណ្តោយផ្លូវដែក ដើម្បីឱ្យអ្នកបើកបររថភ្លើងអាចមានពេលវេលាស៊ីផ្លេ ផ្តល់សញ្ញាបានយូរជាងមុន មុននឹងធ្វើដំណើរមកដល់ទីតាំងចំណុចប្រសព្វ ហើយអ្នកប្រើប្រាស់ផ្លូវថ្នល់ឆាប់បានដឹង និងបង្កើនការប្រុងប្រយ័ត្ន ព្រមទាំងមានពេលវេលាគ្រប់គ្រាន់ក្នុងការឈប់ ដើម្បីឱ្យរថភ្លើងឆ្លងកាត់។ ចំណែកក្រសួងសាធារណការ...
សិស្សនិស្សិតច្រើន ចាប់អារម្មណ៍ថេប្លែត «K Haitech» របស់អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន នៅទិវាជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤
«ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី៤ បានកំពុងទាក់ចិត្តមហាជន ពិសេសសិស្សានុសិស្ស និងនិស្សិតជាច្រើនឲ្យមកទស្សនា ក៏ដូចជាស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ
សហគ្រាសរដ្ឋឈានមុខគេមកពីចិន ចង់បង្កើនការបញ្ជាទិញដំឡូងមីពីកម្ពុជាដល់ ១ លានតោន
សហគ្រាសរដ្ឋឈានមុខគេមកពីប្រទេសចិនក្នុងវិស័យកែច្នៃដំឡូងមី Guangxi State Farms Mingyang Starch Development Co., Ltd. បានបង្ហាញពីឆន្ទក្នុងការបង្កើនការបញ្ជាទិញដំឡូងមីពី
អនុប្រធានក្រុមហ៊ុនបារាំង Total Energies មកកម្ពុជា ដើម្បីពិភាក្សាបញ្ហាប្រេង និងឧស្ម័ន
លោក កែវ រតនៈ បានឲ្យដឹងថា ក្រុមហ៊ុននេះជាអ្នកផ្គត់ផ្គង់ធំមួយនៅវៀតណាម និងឥណ្ឌា ដែលបញ្ហាផ្គត់ផ្គង់ឧស្ម័ន LPG កំពុងមានការខ្វះខាតយ៉ាងខ្លាំង
ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គក្រចេះ ជាស្ពានវែងបំផុតដែលសាងសង់ឡើងដោយប្រទេសចិន នៅកម្ពុជា
លោកឯកអគ្គរដ្ឋទូតចិន បានបង្ហោះសារនៅលើហ្វេសប៊ុកថា នេះគឺជាស្ពានវែងបំផុតដែលសាងសង់ឡើងដោយប្រទេសចិននៅកម្ពុជា និងជាសមិទ្ធផលថ្មីដែលចិន និងកម្ពុជាឣនុវត្តរួមគ្នានូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។












