លោកស្រី នុត សម្ផស្ស បានចែករំលែកអំពីវឌ្ឍនភាពនៃអាជីវកម្មរបស់ខ្លួន ការអភិវឌ្ឍផលិតផលកសិ-ឧស្សាហកម្ម ដែលផលិតនៅប្រទេសកម្ពុជា និងចក្ខុវិស័យក្នុងការពង្រឹងផលិតកម្មក្នុងស្រុកបន្ថែមទៀត
Category: សេដ្ឋកិច្ច
ឯកឧត្តម ហេង សួរ៖ ធនធានមនុស្ស និងទំនាក់ទំនងវិជ្ជាជីវៈ គឺជាកត្តាស្នូលនៃភាពជោគជ័យរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងយុគ្គសម័យ AI
ធនធានមនុស្ស និងទំនាក់ទំនងវិជ្ជាជីវៈ គឺជាកត្តាស្នូលនៃភាពជោគជ័យរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងសម័យដែល AI កំពុងបំប្លែងយ៉ាងឆាប់រហ័សលើទីផ្សារកម្លាំងការងារ និងប្រតិបត្តិការអាជីវកម្ម, ការអភិវឌ្ឍធនធានមនុស្សបានក្លាយជាកត្តាយុទ្ធសាស្ត្រស្នូលសម្រាប់ការប្រកួតប្រជែង និងការរីកចម្រើននាពេលអនាគត។
ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់កំណាត់ទី២ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងការបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ (ព្រែកពោធិ៍ ខេត្តកណ្តាល - សមុទ្រខេត្តកែប) ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
ក្រសួងឧស្សាហកម្ម និងADB ពិភាក្សាពីការពង្រឹងភាពធន់ និងផែនការផ្តល់ហិរញ្ញប្បទានដល់កម្ពុជា
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានរៀបចំកិច្ចពិភាក្សាកម្រិតខ្ពស់ ជាមួយក្រុមបេសកកម្មរៀបចំកម្មវិធីសម្រាប់ប្រទេសកម្ពុជា ដោយផ្តោតលើបរិវត្តកម្មឧស្សាហកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។
ធនាគារ AIIB ប្ដេជ្ញាជំរុញឱ្យគម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា កាន់តែរីកចម្រើន
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានា នៅកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត បន្ទាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Zou Jiayi ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
អង្គការសហប្រជាជាតិ ប្ដេជ្ញាបន្តគាំទ្រកម្ពុជាក្នុងដំណើរការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច
លោកស្រី បានបន្តថា អង្គការសហប្រជាជាតិ ប្ដេជ្ញាបន្តគាំទ្រកម្ពុជាក្នុងដំណើរការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ហើយអង្គការសហប្រជាជាតិ ក៏បានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីគាំទ្រដល់ដំណើរការចាកចេញនេះ។
ក្រសួងការងារ និងក្រុមហ៊ុន BYD ពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍកម្លាំងពលកម្មលើជំនាញយានយន្ត EV
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក យៀក ឆឹងហ៊ុយ (Ye Chenghui) ប្រធានផ្នែកលក់នៃក្រុមហ៊ុន BYD (Cambodia) Co., Ltd. និងជានាយកផ្នែកលក់រថយន្តប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន BYD បានបើកកិច្ចពិភាក្សាដើម្បីផ្លាស់ប្តូរយោបល់លើការបង្កើតឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញយានយន្តអគ្គិសនី (EV) ក្នុងទិសដៅបំពេញតម្រូវការទីផ្សារ និងចូលរួមថែរក្សាបរិស្ថាននៅកម្ពុជា ជាពិសេសក្នុងពេលមានវិបត្តិប្រេងឥន្ធនៈសកល។
សំបុត្រយន្តហោះនៅកម្កុជាកើនឡើង ២៤ ដុល្លារ ខណៈតម្លៃប្រេងឥន្ធនៈកើនឡើងខ្លាំង
សំបុត្រយន្តហោះនៅកម្កុជាកើនឡើងជាមធ្យមប្រមាណ ២៤ ដុល្លារ ហើយយ៉ាងហោចណាស់ក្រុមហ៊ុនអាកាសចរណ៍មានចំនួន ១៨ ក្រុមហ៊ុន ក្នុងចំណោម ៣៦ ក្រុមហ៊ុន បានសម្រេចដំឡើងថ្លៃសំបុត្រយន្តហោះ ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈកើនឡើងខ្លាំង។
ក្រុមហ៊ុនផលិតខ្សែភ្លើង និងគ្រឿងបង្គុំសម្រាប់រថយន្តមួយ គ្រោងពង្រីករោងចក្របន្ថែម
ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីជម្រាបជូនអំពីវឌ្ឍនភាពអភិវឌ្ឍ របស់ក្រុមហ៊ុននៅខេត្តកោះកុង ក្នុងការផលិតខ្សែភ្លើង និងគ្រឿងបង្គុំសម្រាប់រថយន្ត និងគម្រោងពង្រីករោងចក្របន្ថែម ដែលគ្រោងនឹងចាប់ផ្ដើមផលិតកម្ម នៅចុងនៅឆ្នាំ២០២៧ខាងមុខនេះ។
ការកើនឡើងថ្លៃប្រេងឥន្ធនៈ និងសម្ពាធអាកាសធាតុ គំរាមកំហែងដល់ផលិតកម្មស្វាយចន្ទីកម្ពុជា
វិស័យស្វាយចន្ទីរបស់កម្ពុជា កំពុងប្រឈមមុខនឹងបញ្ហាជាបន្តបន្ទាប់ ខណៈដែលការឡើងថ្លៃប្រេងម៉ាស៊ូត និងលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ចាប់ផ្តើមរំខានដល់ផលិតកម្ម ដែលបង្កឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់នៅក្នុងទីផ្សារគ្រាប់ស្វាយចន្ទីឆៅសកល។












