លោកបន្តថា កត្តាទាំងនេះក៏បានជំរុញឱ្យលោក សម្រេចបង្កើតរោងចក្រដំឡើងម៉ូតូនៅលើ ទឹកដីកម្ពុជា ដោយសហការជាមួយអ្នកជំនាញមកពីប្រទេសម៉ាឡេស៊ី ដើម្បីផលិតម៉ូតូដែលមានគុណភាពខ្ពស់ហើយមានតម្លៃសមរម្យ
Author: Virak វីរៈ (Virak វីរៈ)
ក្រសួងបរិស្ថាន គ្រោងចែកកូនឈើចំនួន ៥លានដើម ជូនពលរដ្ឋដោយឥតគិតថ្លៃក្នុងឆ្នាំ ២០២៦នេះ
ក្នុងគម្រោងក្រសួងបរិស្ថាន នឹងជំរុញការបណ្តុះកូនឈើ និងចែកកូនឈើជូនសាធារណជន យកទៅដាំតាន់រដូវវស្សា នៅតាមផ្ទះ តាមមូលដ្ឋាន សាលារៀន វត្តអារាម ទីសាធារណៈ នៅឆ្នាំ២០២៦ ចំនួនចាប់ពី៥លានដើម
កម្ពុជាត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទទួលកំណើនភ្ញៀវទេសចរឥណ្ឌាមកទស្សនា នាឆ្នាំ ២០២៦នេះ
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនឯកអគ្គរដ្ឋទូតពីការត្រៀមលក្ខណៈជាស្រេច របស់វិស័យឯកជនកម្ពុជា ដើម្បីឆើ្លយតបនឹងកំណើនភ្ញៀវទេសចរឥណ្ឌា ដែលរំពឹងនឹងកើនឡើងបន្ថែមទៀតនាឆ្នាំ ២០២៦
អ្នកឧកញ៉ា សួរ វីរៈ លើកឡើងពីភាពជោគជ័យចំបងបំផុតគ្រប់ឆ្នាំដែលលោកមានចំនួន ៣
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើននោះ បានបង្ហោះដឹងនៅថ្ងៃទី២ ខែមករានេះថា ភាពជោគជ័យចំបងបំផុតគ្រប់ឆ្នាំដែលលោកមានចំនួន ៣ជោគជ័យ
ឆ្នាំ២០២៥ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១លានតោន គិតជាទឹកប្រាក់ប្រមាណ ១,៥ពាន់លានដុល្លារ
សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងបន្តថា រយៈពេល ១២ខែ ក្នុងឆ្នាំ ២០២៥នេះ ទិន្នផលគ្រាប់ស្វាយចន្ទីសម្រេចបានប្រមាណ ១ ០២០ ៧៥៧តោន ហើយក្នុងនោះ ប្រទេសកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១ ០០០ ៧៥៧តោន ទៅកាន់ទីផ្សារអន្តរជាតិ
ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង នាំចូលក្បាលម៉ាស៊ីនរថភ្លើង ៣គ្រឿងទៀត ដើម្បីបង្កើនសមត្ថភាពបម្រើសេវាកម្ម
រ៉ូយ៉ាល់ រេលវេ បានឱ្យដឹងថា ក្បាលម៉ាស៊ីនទាំងនេះបានមកដល់ និងដាក់ចុះពីកាប៉ាល់ដោយជោគជ័យនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ហើយការនាំចូលបន្ថែមនេះ នឹងជួយជាផ្នែកមួយយ៉ាងធំដើម្បីជំរុញបន្ថែមនូវសមត្ថភាពសេវាកម្មរបស់ក្រុមហ៊ុន
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យវីរកងទ័ពទាំង ១៨រូប ចូលជួបសំណេះសំណាល និងសួរសុខទុក្ខ
សម្តេចយល់អំពីអារម្មណ៍របស់វីរយុទ្ធជនទាំង ១៨រូប ក៏ដូចជាក្រុមគ្រួសារអំពីការលំបាកនៃការព្រាត់ប្រាស់គ្នា ព្រោះសម្ដេចផ្ទាល់ធ្លាប់បានឆ្លងកាត់បទពិសោធនៃការព្រាត់ប្រាស់គ្រួសារកាលពីពេលដែលសម្ដេចយកជីវិតជាដើមទុន ដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ឧកញ៉ា កែវ មុំ ធ្វើដំណើរទៅចិនពិនិត្យមើលម៉ាស៊ីនកែច្នែផលិតផលខ្មែរ មុនដឹកមកម្ពុជា
ឧកញ៉ា កែវ មុំ បានបង្ហោះនៅលើហ្វេសប៊ុកថា «ព្រោះតែការឈឺចាប់ដោយសារការមើលងាយខ្មែរថា "ខ្មែរធ្វើអ្វីមិនកើត" ពឹងតែការនាំចូល ដូច្នេះហើយទោះជាលំបាកយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែធ្វើឱ្យបាន ដូចពាក្យស្លោកថា "ខ្មែរធ្វើបាន" មិនឱ្យគេមើលងាយទៀតទេ»។
កាហ្វេជាដំណាំមានសក្តានុពលខ្លាំង ដែលកម្ពុជាគួរចាប់ឱកាសជំរុញការវិនិយោគ និងពង្រីកការដាំដុះ
កាហ្វេគឺជាដំណាំមានសក្តានុពលខ្លាំង និងមានអនាគតយូរអង្វែង ដែលកម្ពុជាគួរចាប់ឱកាសជំរុញការវិនិយោគ និងពង្រីកការដាំដុះឱ្យបានឆាប់រហ័ស។ នេះជាការលើកឡើងរបស់ឯកឧត្តម ធន់ វឌ្ឍនា ប្រធានកិត្តិយសសមាគមកាហ្វេកម្ពុជា។
ឆ្លងឆ្នាំសកល អាជ្ញាធររាជធានីភ្នំពេញ នឹងបើកឱ្យដំណើរការផ្លូវថ្មើរជើងរយៈពេល ៣ថ្ងៃ
ដើម្បីជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍នៅរាជធានីភ្នំពេញ ឱ្យកាន់តែរស់រវើក ស្របពេលដែលពិភពលោកទាំងមូល នឹងសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៦នាពេលខាងមុននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យដំណើរការជាធម្មតានូវ “ផ្លូវថ្មើរជើងចតុមុខ” រយៈពេល ៣ថ្ងៃ












