Author: Virak វីរៈ (Virak វីរៈ)

ក្រសួង សម្របសម្រួលបញ្ចប់វិវាទរវាងអតិថិជនជាមួយគម្រោងបុរី ដីឡូត៍ ខុនដូ និងផ្សារបាន ១១៥គម្រោង

ក្រសួង សម្របសម្រួលបញ្ចប់វិវាទរវាងអតិថិជនជាមួយគម្រោងបុរី ដីឡូត៍ ខុនដូ និងផ្សារបាន ១១៥គម្រោង

គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួង បានទទួលសំណើសុំអន្តរាគមន៍ពីប្រជាពលរដ្ឋដែលជាអតិថិជន របស់គម្រោងអភិវឌ្ឍន៍បុរី ដីឡូត៍ ខុនដូ និងផ្សារ នៅទូទាំងប្រទេសសរុបចំនួន ១៧៦គម្រោង។

អ្នកនាំពាក្យ៖ កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ សម្រេចបានជាង ៣៦ភាគរយហើយ

អ្នកនាំពាក្យ៖ កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ សម្រេចបានជាង ៣៦ភាគរយហើយ

កំណាត់ផ្លូវជាតិលេខ៥ ពីក្រុងសិរីសោភ័ណ ដល់ក្រុងប៉ោយប៉ែត គឺជាកំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥។ គម្រោងនៃកំណាត់ចុងក្រោយនេះ នឹងបញ្ចប់ចុងឆ្នាំ ២០២៦ខាងមុខ។

កម្ពុជា មានបំណងកាត់បន្ថយការប្រើប្រាស់ក្រដាស ក្នុងការផ្តល់សេវាសាធារណៈជូនពលរដ្ឋ

កម្ពុជា មានបំណងកាត់បន្ថយការប្រើប្រាស់ក្រដាស ក្នុងការផ្តល់សេវាសាធារណៈជូនពលរដ្ឋ

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាមានបំណងកាត់បន្ថយការប្រើប្រាស់ក្រដាស (Paperless Framework) ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ដើម្បីសម្រេចគោលដៅនេះ យើងចាំបាច់ត្រូវពាំនាំការជឿទុកចិត្តនេះទៅពិភពឌីជីថល។

ទូរទស្សន៍ TV5 Monde មានស្នាក់ការកណ្ដាលនៅទីក្រុងប៉ារីស មកថតខ្សែភាពយន្តឯកសារនៅកម្ពុជា  

ទូរទស្សន៍ TV5 Monde មានស្នាក់ការកណ្ដាលនៅទីក្រុងប៉ារីស មកថតខ្សែភាពយន្តឯកសារនៅកម្ពុជា  

ស្ថានីយទូរទស្សន៍អន្តរជាតិ TV5 Monde ដ៏ធំ និងផ្សាយដល់ជាង ២០០តំបន់ជុំវិញពិភពលោក ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងប៉ារីស ប្រទេសបារាំង មកថតខ្សែភាពយន្តឯកសារស្តីពី "ការរីកចម្រើនរុងរឿងរបស់កម្ពុជា"

ខេត្តហៃណាន ត្រៀមខ្លួនក្លាយជាច្រកនាំចូលផលិតផលកសិកម្ម មានគុណភាពខ្ពស់ពីកម្ពុជា

ខេត្តហៃណាន ត្រៀមខ្លួនក្លាយជាច្រកនាំចូលផលិតផលកសិកម្ម មានគុណភាពខ្ពស់ពីកម្ពុជា

លោកស្រី បានបន្តថា កម្ពុជាគឺជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់របស់ចិន ហើយខេត្តហៃណានដែលជាតំបន់ពាណិជ្ជកម្មសេរី ត្រៀមខ្លួនជាស្រេចក្នុងការក្លាយជាច្រក និងវេទិកាសម្រាប់ការនាំចូលផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ពីកម្ពុជា

ក្រុមហ៊ុនអ្នកឧកញ៉ា សំអាង វឌ្ឍនៈ រៀបចំការប្រកួតវាយកូនគោលលំដាប់អន្តរជាតិលើកដំបូងនៅកម្ពុជា  

ក្រុមហ៊ុនអ្នកឧកញ៉ា សំអាង វឌ្ឍនៈ រៀបចំការប្រកួតវាយកូនគោលលំដាប់អន្តរជាតិលើកដំបូងនៅកម្ពុជា  

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ក៏ដូចជា វឌ្ឍនៈ គ្រុប ដែលជានិច្ចជាកាលតែងតែបានចូលរួមសហការ ឧបត្ថម្ភគាំទ្រ សព្វគ្រប់បែបយ៉ាង តាមគ្រប់រូបភាព តាមគ្រប់មធ្យោបាយ។

ក្រសួង កំពុងបណ្ដុះផ្នត់គំនិតពលរដ្ឋគ្រប់រូបឱ្យទទួលបានផ្នត់គំនិត រស់នៅបែបថ្មីតាមរយៈស្ថាបត្យកម្ម

ក្រសួង កំពុងបណ្ដុះផ្នត់គំនិតពលរដ្ឋគ្រប់រូបឱ្យទទួលបានផ្នត់គំនិត រស់នៅបែបថ្មីតាមរយៈស្ថាបត្យកម្ម

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ក្រសួង កំពុងបណ្ដុះផ្នត់គំនិតប្រជាពលរដ្ឋគ្រប់រូប និងគ្រប់កោសិកានៃសង្គមជាតិ ឱ្យទទួលបានផ្នត់គំនិតនៃការរស់នៅបែបថ្មីតាមរយៈស្ថាបត្យកម្ម។

ធនាគារជាតិ ក្រើនរំឭកឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះករណីការឆបាកក្រោមទម្រង់ផ្សេងៗ

ធនាគារជាតិ ក្រើនរំឭកឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះករណីការឆបាកក្រោមទម្រង់ផ្សេងៗ

ដើម្បីចៀសវាងការចាញ់បោក ឬធ្លាក់ទៅក្នុងកលល្បិចរបស់ជនទុច្ចរិត ដែលអាចនាំឱ្យខាតបង់ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងជាប់ពាក់ព័ន្ធទៅនឹងទង្វើខុសច្បាប់ជាយថាហេតុ ធនាគារជាតិនៃកម្ពុជា បានក្រើនរំឭកដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់

ឯកឧត្តម ស៊ូ សុជាតិ៖ ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ គឺផ្តើមចេញពីការរៀនគ្រប់គ្រងសាច់ប្រាក់

ឯកឧត្តម ស៊ូ សុជាតិ៖ ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ គឺផ្តើមចេញពីការរៀនគ្រប់គ្រងសាច់ប្រាក់

ក្នុងសិក្ខាសាលនេះ ឯកឧត្តម ស៊ូ សុជាតិ​ បានលើកឡើងថា ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺផ្តើមចេញពីការរៀនគ្រប់គ្រងសាច់ប្រាក់ តាមរយៈការបណ្តុះទម្លាប់សន្សំ ការរៀបចំផែនការហិរញ្ញវត្ថុ និងការយល់ដឹងអំពីការវិនិយោគក្នុងទីផ្សារមូលបត្រ ដែលជាចន្ទល់ហិរញ្ញវត្ថុដ៏រឹងមាំ ដែលឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុបន្ទាន់ នាពេលអនាគត។

ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រោង​ដាំកូនដូងប្រេង១០ម៉ឺនដើម ជំនួសដើម​ដូងប្រេង​ចាស់​ហួស​អាយុ

ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រោង​ដាំកូនដូងប្រេង១០ម៉ឺនដើម ជំនួសដើម​ដូងប្រេង​ចាស់​ហួស​អាយុ

បន្ទាប់មកអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ​បានបន្តដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​មើល​ថ្នាល​បណ្ដុះ​កូនដូងប្រេង​ចំនួន​១០០ ០០០ដើម​ ហើយដែលគ្រោងនឹងយកទៅដាំ ជំនួសដើម​ដូងប្រេង​ចាស់​ហួស​អាយុ​ នៅដើមរដូវវស្សា​ខែឧសភា​ ​ឆ្នាំ​២០២៦ខាងមុខនេះ​។