ធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកដល់សាធារណជន ក៏ដូចជាគ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សូមមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ
Author: Virak វីរៈ (Virak វីរៈ)
គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា នឹងបញ្ចប់តាមផែនការ ខណៈបច្ចុប្បន្នសម្រេចបាន ៥៣ភាគរយហើយ
អ្នកនាំពាក្យក្រសួងសារធារណៈការ បានឱ្យដឹងបន្តថា គិតត្រឹមបំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៥៣ភាគរយហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤
អ្នកឧកញ៉ា គិត ម៉េង មានមោទនភាពចំពោះក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលគាំទ្រការប្រគំតន្ត្រី “Rise for Khmer”
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា អ្នកឧកញ៉ា គិត ម៉េង លើកឡើងថា សម្រាប់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ការគាំទ្រព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាផ្នែកមួយនៃអត្តសញ្ញាណរបស់ជាតិ។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ធ្វើការយ៉ាងសស្រាក់សស្រំា
សភាពាណិជ្ជកម្មកម្ពុជា គ្រោងរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារ នៅដើមឆ្នាំ២០២៦
បើតាមសភាពាណិជ្ជកម្មកម្ពុជា ពិធីអបអរមហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលនេះជាព្រឹត្តិការណ៍ជួបជុំដ៏ធំប្រចាំឆ្នាំនៃមហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ខាង
រដ្ឋមន្រ្តី៖ ការអភិវឌ្ឍតំបន់ភ្នំខ្នងផ្សារ គឺជាការអភិវឌ្ឍបែបអេកូទេសចរណ៍ធម្មជាតិ
ឯកឧត្តម អ៊ាង សុផល្លែត បានបន្ថែមទៀតថា ការអភិវឌ្ឍន៍តំបន់ភ្នំខ្នងផ្សារ គឺជាការអភិវឌ្ឍន៍បែប «អេកូទេសចរណ៍ធម្មជាតិ» គឺជាទម្រង់ទេសចរណ៍ផ្អែកលើធម្មជាតិ ដែលមានគោលបំណងសំខាន់ ក្នុងការការពារនិងអភិរក្សបរិស្ថានធម្មជាតិ និងវប្បធម៌ក្នុងតំបន់
ក្រសួងទេសចរណ៍ សហការជាមួយវិស័យឯកជន បង្កើតគេហទំព័រ និង APP ផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរអន្តរជាតិ
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានឱ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការខាងលើ, ក្រសួងទេសចរណ៍ បានសហការជាមួយក្រុមហ៊ុន PRAVINYA ដើម្បីបង្កើតនូវគេហទំព័រ ដែលមានឈ្មោះថា Visit Cambodia និងកម្មវិធី Visit Cambodia APP (Super APP) ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ។
ដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ
ការរៀបចំឱ្យមាន Digital Tech Center នេះ គឺដើម្បីលើកកម្ពស់និងចូលរួមចំណែកដល់ការបណ្តុះបណ្តាលធនធានមនុស្ស និងផ្តល់ភាពងាយស្រួលក្នុងការស្រាវជ្រាវ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា
កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,៨លាននាក់ ក្នុងរយៈពេល ១០ខែ
តាមរយៈស្ថិតិទេសចរណ៍ រយៈពេល១០ខែ ក្នុងឆ្នាំ ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបបានប្រមាណ ៤,៨ លាននាក់ ដែលក្នុងនោះភ្ញៀវទេសចរមកពីមិត្តចិនមានចំនួនប្រមាណជិត ១លាននាក់ដែលនាំមុខគេ។
សហគមន៍ធុរកិច្ចឌូបៃ៖ កម្ពុជាមានសក្តានុពលលើវិស័យវាយនភណ្ឌ យានយន្ត និងអេឡិចត្រូនិក
លោកសង្កត់ធ្ងន់ថា សម្រាប់សហគមន៍ធុរកិច្ចឌូបៃ កម្ពុជាមានសក្តានុពល និងកាលានុវត្តភាពលើច្រើនវិស័យ រួមមានដូចជា៖ វិស័យវាយនភណ្ឌ យានយន្ត និងអេឡិចត្រូនិកជាដើម។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឌូបៃនាពេលនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីកាលានុវត្តភាពវិនិយោគផ្សេងទៀត និងបរិយាកាសធុរកិច្ចនៅកម្ពុជា។
រោងចក្រដំឡើងរថយន្ត BYD នៅកម្ពុជា សម្ពោធដាក់ឱ្យដំណើរការនៅខែក្រោយ
រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ភូមិបិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ គ្រោងសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ












