គណៈប្រតិភូក្រុមហ៊ុន កត់សម្គាល់ឃើញថា ប្រទេស កម្ពុជាពិតជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយគោលបំណងនៃទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងឧស្សាហកម្មឈើដាំ ដោយគ្រោងនឹងវិនិយោគតាំងពីដើមទីដល់ចុងទី មានន័យថាចាប់តាំងពីការបណ្តុះកូនឈើ រហូតដល់ការកែច្នៃជាផលិតផលតែម្តង។
Author: Virak វីរៈ (Virak វីរៈ)
មីនេបៀ បើកដំណើរការសាកល្បងរោងចក្រថ្មីនៅខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគជិត ៤០លានដុល្លារ
រោងចក្រទី ២របស់ក្រុមហ៊ុនមីនេបៀនេះ ត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន ៣៨,៥លានដុល្លារអាម៉េរិក នៅលើផ្ទៃដីទំហំ ៥០ហិកតា និងអាចបង្កើតការងារបានប្រមាណ ៨០០០កន្លែង នៅពេលប្រតិបត្តិការពេញសមត្ថភាព។
ភារៈធារីទូតអាមេរិក៖ អាមេរិក-កម្ពុជា បានក្លាយជាដៃគូនៃកិច្ចសហប្រតិបត្តិការផ្នែកស៊ីវិលជាច្រើន
ថ្លែងនៅក្នុងការប្រារព្ធខួប៧៥ឆ្នាំនេះ អ្នកស្រី Bridgette Walker បានលើកឡើងថា ក្នុងរយៈពេល៧៥ឆ្នាំមកនេះ សហរដ្ឋអាមេរិក និងកម្ពុជា បានក្លាយជាដៃគូនៃកិច្ចសហប្រតិបត្តិការផ្នែកស៊ីវិលជាច្រើន ដូចជា ការជួយលើកកម្ពស់ផ្នែកសុខភាពសាធារណៈ ផ្នែកអប់រំ ជួយជំរុញកំណើនសេដ្ឋកិច្ច
ក្រុមហ៊ុនធានារ៉ាប់រង Phillip នឹងចូលរួមផ្តល់សេវាធានារ៉ាប់រងដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
លោក Jeffrey Chew បានលើកឡើងថា «ក្រុមហ៊ុយល់ឃើញថា សេដ្ឋកិច្ចក្រៅប្រព័ន្ធមានសក្តានុពលសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ យើងមានបំណងផ្តល់ការធានារ៉ាប់រង សេវាហិរញ្ញវត្ថុ និងចំណេះដឹងហិរញ្ញវត្ថុ ដើម្បីឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានការការពារកាន់តែប្រសើរ»។
សម្ដេចតេជោ ហ៊ុន សែន សរសើរអតីតរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសេដ្ឋកិច្ចបច្ចុប្បន្នថា ជាមេផ្ទះដ៏ល្អចេះសន្សំសំចៃ
នៅក្នុងសារនោះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ខ្ញុំពិតជាមានសំណាងដែលជាង ២០ឆ្នាំចុងក្រោយនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី រយៈពេលជាង ៣៨ឆ្នាំ ខ្ញុំមានមេផ្ទះដ៏ល្អ ២រូប ទី១ ឯកឧត្តម គាត ឈន់ និងទី២ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន»។
កម្ពុជា-វៀតណាម ចុះកិច្ចសន្យាទិញ-លក់ដំឡូងមីស្រស់ជាង ៦លានតោន ក្នុងរយៈពេល ៥ឆ្នាំ
តាមរយៈនៃការចុះកិច្ចសន្យាកុងត្រាទិញ-លក់ដំឡូងមីស្រស់នេះ ក្រុមហ៊ុនរបស់កម្ពុជាចំនួន ២ នឹងផ្គត់ផ្ទង់ដំឡូងមីស្រស់ចំនួន ៦ ៧៩០ ០០០តោន រយៈពេល ៥ឆ្នាំ ដល់ក្រុមហ៊ុនវៀតណាមចំនួន ១៩ ដោយអនុវត្តទៅតាមលក្ខខណ្ឌនៃកិច្ចសន្យាទិញ-លក់។
កម្ពុជាដាក់ឱ្យដំណើរការសេវា 5G ចាប់ពីឆ្នាំ ២០២៦តទៅ ដោយល្បឿនលឿនជាងសេវា 4G ១០ដង
បើតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺអត្ថប្រយោជន៍សំខាន់ៗដែលសេវា 5G នឹងនាំមកឱ្យកម្ពុជា រួមមាន៖ ល្បឿនទិន្នន័យលឿនបំផុត ដោយលឿនជាងសេវា 4G ដល់ទៅ ១០ដង អនុញ្ញាតឱ្យទាញឯកសារ ទស្សនាវីដេអូ និងប្រើសេវាឌីជីថលបានរលូនជាងមុន
ធនាគារពិភពលោក ប្តេជ្ញាគាំទ្រកម្ពុជារួមចំណែកសម្រេចតាមចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០
លោកស្រី ម៉ារីយ៉ាម សឺរមែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក នាពេលកន្លងមក ហើយបានរំលេចអំពីការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោក ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជា
១១ខែ ឆ្នាំនេះ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៦០៩ កើនឡើងចំនួន ២២០គម្រោង
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៦០៩គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩,៥ប៊ីលានដុល្លារអាមេរិក
ក្រុមហ៊ុនអាមេរិក មានគម្រោងពង្រីកប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ថែមទៀត
គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងយល់ពីវឌ្ឍនភាពសេដ្ឋកិច្ច និងសក្តានុពលវិនិយោគក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែរឹងមាំថែមទៀត។












