Author: ទីន Tin (ទីន Tin)

សំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីរបស់លោកត្រាំ នឹងទៅជាបែបណា បើលោកក្លាយជាប្រធានាធិបតី

សំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីរបស់លោកត្រាំ នឹងទៅជាបែបណា បើលោកក្លាយជាប្រធានាធិបតី

លោកដូណាល់ ត្រាំ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតស្វែងរកប្រធានាធិបតីអាមេរិកថ្មី ខណៈបច្ចុប្បន្នរូបលោកកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ទាក់ទងនឹងសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីជាច្រើនករណី។ សារព័ត៌មាន CNN បានចុះផ្សាយថា ក្នុងប្រវត្តិសាស្ត្រអាមេរិករាប់រយឆ្នាំនេះ មិនធ្លាប់មានជនជាប់ចោទណាម្នាក់ ដែលមានតំណែងកំពូលក្នុងជួររដ្ឋាភិបាលឡើយ ហើយលោកត្រាំ គឺជាបុគ្គលតែម្នាក់គត់ បង្កើតទំព័រប្រវត្តិសាស្ត្រនេះឡើង។ តុលាការក្រុង New York បានកំណត់យកថ្ងៃទី២៦ ខែវិច្ឆិកា កោះហៅលោកត្រាំ ឡើងសវនាការបំភ្លឺ ជុំវិញករណីចោទប្រកាន់ចំពោះរូបលោកចំនួន ៣៤ករណី ទាក់ទងនឹងការធ្វើអាជីវកម្ម និងបទល្មើសព្រហ្មទណ្ឌដទៃទៀត។ កន្លងមកលោកត្រាំ តែងតែច្រានចោលនូវការចោទប្រកាន់ទាំងនោះ ហើយបានហៅវាថា ជាល្បិចនយោបាយ ដែលគូប្រជែងចោទមកលើលោកតែប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាសំណុំរឿងធំៗ ដែលជាប់ពាក់ព័ន្ធជាមួយលោកដូណាល់ ត្រាំ និងមិនទាន់បានដោះស្រាយរួចរាល់៖ ការឲ្យលុយបំបិទមាត់ សំណុំរឿងមួយនេះ គឺទាក់ទងនឹងតារាសិច Stormy Daniels ដែលប្ដឹងលោកត្រាំថា បានរំលោភនាងកាលពីជាង១០ឆ្នាំមុន និងអះអាងថា លោកត្រាំបានផ្ដល់លុយចំនួន ១៣០ ០០០ដុល្លារ សម្រាប់មេធាវីរបស់នាង ដើម្បីបំបិទមាត់មុនការបោះឆ្នោតឆ្នាំ២០១៦។ រឿងក្ដីមួយនេះ ត្រូវបានតុលាការពន្យារពេលកាត់ទោសចំនួន ២លើករួចមកហើយ ខណៈបច្ចុប្បន្នមេធាវីរបស់លោកត្រាំ ទំនងស្នើឲ្យតុលាការពន្យារពេលម្ដងទៀត ដ្បិតការតែងតាំងប្រធានាធិបតីអាមេរិកថ្មី កំពុងខិតកៀកមកដល់នៅថ្ងៃទី២០...

លោកដូណាល់ ត្រាំ បង្កើតទំព័រប្រវត្តិសាស្ត្រថ្មីស្រឡាង ក្រោយជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក

លោកដូណាល់ ត្រាំ បង្កើតទំព័រប្រវត្តិសាស្ត្រថ្មីស្រឡាង ក្រោយជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក

លោកដូណាល់ ត្រាំ បង្កើតទំព័រប្រវត្តិសាស្ត្រថ្មីស្រឡាង ក្រោយជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក