Author: ទីន Tin (ទីន Tin)

ប្រធានាធិបតីហ្វីលីពីននិយាយអ្វីខ្លះ ក្រោយរងការគំរាមសម្លាប់ពីអតីតដៃគូឈរឈ្មោះបោះឆ្នោត

ប្រធានាធិបតីហ្វីលីពីននិយាយអ្វីខ្លះ ក្រោយរងការគំរាមសម្លាប់ពីអតីតដៃគូឈរឈ្មោះបោះឆ្នោត

នារសៀលថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បាននិយាយថា ការគំរាមសម្លាប់រូបលោក គឺជាបញ្ហាដ៏ធំមួយ ហើយត្រូវតែចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ដើម្បីកុំឲ្យជនបង្កហេតុរួចខ្លួន។ តាមរយៈការបង្ហោះវីដេអូដោយទីភ្នាក់ងារសារព័ត៌មាន ABS-CBN News បានឲ្យដឹងថា លោក Marcos បានអំពាវនាវឲ្យមានការស្រាវជ្រាវឲ្យដិតដល់ ដ្បិតផែនការឧក្រិដ្ឋកម្មបែបនេះ មិនគួរមើលរំលងនោះទេ។ ប្រធានាធិបតីហ្វីលីពីន មិនបាននិយាយឈ្មោះលោកស្រីអនុប្រធានាធិបតី Sara Duterte ឡើយនៅក្នុងវីដេអូមួយនោះ បើទោះជាការគំរាមសម្លាប់ ត្រូវបាននិយាយចេញពីមាត់អតីតដៃគូស្វែងរកសន្លឹកឆ្នោតកាលពីឆ្នាំ២០២២ ផ្ទាល់ក៏ដោយ។ កាលពីចុងសប្ដាហ៍ ទីភ្នាក់ងារសន្តិសុខបានបញ្ជាក់ថា ពួកគេបានដាក់ពង្រាយកងកម្លាំង ដើម្បីរឹតបន្តឹងការការពារសុវត្ថិភាពប្រធានាធិបតី និងបើកការស៊ើបអង្កេតលើបញ្ហាមួយនេះជាបន្ទាន់៕ អត្ថបទ៖ Luffy រូបភាព៖ ABS-CBN News

ចិនដូចត្រូវឆ្នោតធំ ក្រោយរកឃើញរ៉ែមាសថ្មីតម្លៃជាង ៨០ពាន់លានដុល្លារ

ចិនដូចត្រូវឆ្នោតធំ ក្រោយរកឃើញរ៉ែមាសថ្មីតម្លៃជាង ៨០ពាន់លានដុល្លារ

ប្រទេសចិនបានរុករកឃើញរ៉ែមាសថ្មីស្រឡាងមួយ នៅកណ្ដាលក្រុងហ៊ូណានកាលពីថ្ងៃទី២២ ខែវិច្ឆិកា ហើយសរុបជាសាច់ប្រាក់នៃមាសទាំងនោះ គឺមានតម្លៃរហូតដល់រាប់សិបពាន់លានដុល្លារឯណោះ។ ទីភ្នាក់ងារសារព័ត៌មាន SCMP បានចុះផ្សាយថា ក្រុមភូគព្ភវិទូបានរកឃើញសរសៃមាសថ្មីជាង ៤០ ដែលមានទីតាំងនៅក្រោមរ៉ែមាស Wangu ជម្រៅតិចជាង ២ ០០០ម៉ែត្រ ក្នុងស្រុក Pingjiang ខណៈរ៉ែមាសថ្មីនោះ ត្រូវបានគេប៉ាន់ស្មានថា មានមាសច្រើនជាង ១ ០០០តោន សរុបជាទឹកប្រាក់ប្រហែល ៦០០ពាន់លានយ៉ន់ ឬប្រមាណ ៨៣ពាន់លានដុល្លារអាមេរិក។ សមិទ្ធផលដ៏ធំធេងនេះ នឹងជួយសម្រាលដល់ការនាំចូលមាសរបស់ប្រទេសចិនមួយកម្រិតថែមទៀត។ ដ្បិតចិនជាប្រទេសផលិតមាសធំបំផុតលើលោកមែន ក៏ប៉ុន្តែវាមិនអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានគ្រប់គ្រាន់ឡើយ។ ប្រទេសចិន រ៉ាប់រងលើការផលិតមាសទូទាំងសកលលោកប្រហែល ១០% ក៏ប៉ុន្តែរបាយការណ៍កាលពីឆ្នាំ២០២៣ បង្ហាញថា ការប្រើប្រាស់មាសក្នុងប្រទេសចិន បានឈានដល់ចំនួន ៧៤២តោន ស្របពេលផលិតកម្មក្នុងស្រុក សម្រេចបានត្រឹម ២៦៨តោនប៉ុណ្ណោះ៕ អត្ថបទ៖ Luffy រូបភាព៖ Global Voices

ទោះរងការគម្រាមធ្វើឃាត ក៏ប្រធានាធិបតីហ្វីលីពីននៅបំពេញភារកិច្ចតាមទីសាធារណៈដូចដើម

ទោះរងការគម្រាមធ្វើឃាត ក៏ប្រធានាធិបតីហ្វីលីពីននៅបំពេញភារកិច្ចតាមទីសាធារណៈដូចដើម

ទោះរងការគម្រាមធ្វើឃាត ក៏ប្រធានាធិបតីហ្វីលីពីននៅបំពេញភារកិច្ចតាមទីសាធារណៈដូចដើម

មួយឆ្នាំៗ ក្រុមហ៊ុនធំៗទាំងនេះចំណាយរាប់សិបលានដុល្លារ លើថ្លៃការពារសុវត្ថិភាព CEO

មួយឆ្នាំៗ ក្រុមហ៊ុនធំៗទាំងនេះចំណាយរាប់សិបលានដុល្លារ លើថ្លៃការពារសុវត្ថិភាព CEO

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើន បានចំណាយលុយខ្ទង់រាប់សិបលានដុល្លារឯណោះក្នុងមួយឆ្នាំៗ ទៅលើថ្លៃការពារសុវត្ថិភាពនាយកប្រតិបត្តិរបស់ពួកគេ តួយ៉ាងក្រុមហ៊ុន Meta Platforms ចាយច្រើនបំផុតលើថ្លៃអង្គរក្សរបស់មហាសេដ្ឋី Mark Zuckerberg។ នាយកប្រតិបត្តិក្រុមហ៊ុនផ្ដល់សេវាកម្មសន្តិសុខ LionHeart លោក Bill Herzog បានប្រាប់ទៅកាន់សារព័ត៌មាន Fortune ថា ការការពារថ្នាក់ដឹកនាំក្រុមហ៊ុនធំៗទាំងនោះ គឺជាកាតព្វកិច្ចរបស់ក្រុមហ៊ុន ដ្បិតធម្មតាមនុស្សកាន់តែល្បី ប្រាកដជាសំបូរអ្នកស្អប់គុំគួន។ ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះក្រុមហ៊ុនធំៗចំនួន ៥ ដែលចំណាយលុយច្រើនបំផុត លើថ្លៃការពារ CEO របស់ពួកគេ៖ ក្រុមហ៊ុន CEO ថ្លៃការពារប្រចាំឆ្នាំ Meta Mark Zuckerberg ២៣,៤លានដុល្លារ Alphabet Sundar Pichai ៦,៨លានដុល្លារ Tesla Elon Musk ២,៤លានដុល្លារ Nvidia Jensen Huang ២,២លានដុល្លារ Apple Tim Cook ០,៨២លានដុល្លារ អត្ថបទ៖ Luffy រូបភាព៖ Fortune

មេធំ Amazon ប្រកាសលក់យន្តហោះផ្ទាល់ខ្លួនមួយគ្រឿងតម្លៃ ៣៩លានដុល្លារ

មេធំ Amazon ប្រកាសលក់យន្តហោះផ្ទាល់ខ្លួនមួយគ្រឿងតម្លៃ ៣៩លានដុល្លារ

ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានដាក់លក់យន្តហោះផ្ទាល់ខ្លួនមួយគ្រឿង ក្នុងចំណោមយន្តហោះផ្ទាល់ខ្លួនចំនួន ៤គ្រឿង ដែលលោកកំពុងចតទុកក្នុងប្រលាន។ សារព័ត៌មាន Insider បានរាយការណ៍ថា យន្តហោះផ្ទាល់ខ្លួនដែលមហាសេដ្ឋីរូបនេះចង់លក់ចេញ គឺជាប្រភេទ Gulfstream G650ER សេរីឆ្នាំ២០១៥ ក្នុងតម្លៃ ៣៩លានដុល្លារ បន្ទាប់ពីមេធំ Amazon ទើបចាយលុយ ៨០លានដុល្លារទិញយន្តហោះថ្មីប្រភេទ Gulfstream G700។ តាមរយៈរូបភាពដែលបានបង្ហាញលើគេហទំព័រលក់យន្តហោះ បានឲ្យដឹងថា យន្តហោះប្រភេទ Gulfstream G650ER នោះមានការរចនាខាងក្នុងពណ៌ប្រផេះ លាយត្នោត មានបន្ទប់ប្រជុំ បន្ទប់ទឹក និងសាឡុងសម្រាប់អង្គុយ ក៏ដូចជាមានសមត្ថភាពផ្ទុកអ្នកដំណើររហូតដល់ ១៤នាក់ថែមទៀត។ យន្តហោះ Gulfstream G650ER ដែលមហាសេដ្ឋី Jeff Bezos ប្រកាសលក់នោះ គឺជាសេរីចាស់បំផុតក្នុងចំណោមយន្តហោះដែលលោកមាន ហើយនៅក្នុងឆ្នាំ២០២៤នេះ អតីតនាយកប្រតិបត្តិ Amazon បានធ្វើដំណើរតាមរយៈយន្តហោះមួយគ្រឿងនេះចំនួន ៧៣ដង ចំណាយពេល ២២៤ម៉ោង និងចាយលុយចាក់សាំងអស់ប្រមាណ ៦៧៧ ០០០ដុល្លារ៕...

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រឈមនឹងការឃាត់ខ្លួននៅច្រើនជាង ១០០ប្រទេស

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រឈមនឹងការឃាត់ខ្លួននៅច្រើនជាង ១០០ប្រទេស

ក្រោយពេលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានចេញដីកាតាមចាប់ខ្លួនលោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ពីបទបង្កសង្គ្រាមនៅតំបន់ហ្គាហ្សា បច្ចុប្បន្នបុគ្គលទាំង ២រូបនេះ បានក្លាយជាជនភៀសខ្លួនពីសំណាញ់ច្បាប់របស់ ICC។ ខណៈពេលដែលអ៊ីស្រាអែលមិនព្រមទទួលស្គាល់ដីកាចាប់ខ្លួនមួយនោះ ហើយនាយករដ្ឋមន្ត្រី Netanyahu មិនព្រមប្រគល់ខ្លួនផង ICC បានប្រើលក្ខន្តិកៈទីក្រុងរ៉ូម ដើម្បីកំណត់ការធ្វើដំណើរក្រៅប្រទេសរបស់ថ្នាក់ដឹកនាំអ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Aljazeera។ លក្ខន្តិកៈទីក្រុងរ៉ូម ដែលមានរដ្ឋភាគី ១២៤ប្រទេស ទូទាំងទ្វីបចំនួន០៦ មានកាតព្វកិច្ចស្របច្បាប់ក្នុងការអនុវត្តដីកាចាប់ខ្លួនរបស់ ICC នៅពេលដែលជនចាប់ចោទ ធ្វើដំណើរទៅកាន់ប្រទេសរបស់ពួកគេ។ ខាងក្រោមនេះគឺជាឈ្មោះប្រទេស ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ Yoav Gallant អាចនឹងត្រូវឃាត់ខ្លួន ពេលធ្វើដំណើរទៅកាន់ទីនោះ ក្រោយការសម្រេចរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ៖ អត្ថបទ៖ Luffy រូបភាព៖ Aljazeera

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចេញដីកាតាមចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចេញដីកាតាមចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចេញដីការតាមចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu

កូនស្រីអតីតប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជូនទៅតុលាការ ក្រោយបើកបរក្នុងស្ថានភាពស្រវឹង

កូនស្រីអតីតប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជូនទៅតុលាការ ក្រោយបើកបរក្នុងស្ថានភាពស្រវឹង

កូនស្រីអតីតប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជូនទៅតុលាការ ក្រោយបើកបរក្នុងស្ថានភាពស្រវឹង