សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសប្រឆាំងដាច់ខាតក្នុងការស្នើណាក៏ដោយចំពោះការសុំបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញ ក្រោមហេតុផលថា ការបើកព្រំដែននេះ កូនសោរ គឺនៅលើដៃថៃ។
Author: Manuk Bee (Bee Manuk)
អាជ្ញាធរខេត្តកណ្ដាល ចែកប័ណ្ណកម្មសិទ្ធិដីធ្លីជាង ១១,០០០ ប័ណ្ណ ជូនពលរដ្ឋនៅស្រុកអរិយក្សត្រ
អាជ្ញាធរខេត្តកណ្ដាល និងមន្ទីរជំនាញ ចែកប័ណ្ណកម្មសិទ្ធិដីធ្លី ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១១,៣៣២ ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ១០ ភូមិ ក្នុងនោះរួមមាន ភូមិលើ ភូមិស្វាយជ្រុំ ភូមិបារាជ ក្នុងសង្កាត់ស្វាយជ្រុំ ភូមិព្រែកតាកូវ ភូមិ ព្រែកល្វា និងភូមិព្រែកបង្កង ក្នុងសង្កាត់ព្រែកតាកូវ និងភូមិជ្រោយខ្សាច់ ភូមិបាក់ដាវលើ ភូមិបាក់ដាវក្រោម ភូមិព្រែកជ្រូក ស្ថិតក្នុងសង្កាត់បាក់ជាវ ក្រុងអរិយក្សត្រ។
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះ កើនដល់ជាង ២០ ម៉ឺននាក់នៅទូទាំងប្រទេស
ចំនួនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះរួចហើយ បានកើនដល់ជាង២០ម៉ឺននាក់នៅទូទាំងប្រទេស ខណៈយុទ្ធនាការផ្សព្វផ្សាយនិងជំរុញការចុះឈ្មោះ ត្រូវបានបន្តរៀបចំឡើងនៅខេត្តតាកែវ ដែលមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមប្រមាណ ៣ ពាន់នាក់ ក្រោមកិច្ចសហការជាមួយសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា។
អ្នកជំនាញតម្រង់ទិសគោលដៅវិស័យសេមីកុងដាក់ទ័រ (semiconductor) របស់កម្ពុជា
អ្នកជំនាញសកលផ្នែកវិស័យសេមីកុងដាក់ទ័រ (semiconductor) អ្នកសិក្សាស្រាវជ្រាវ មន្ត្រីរដ្ឋាភិបាល និងដៃគូឧស្សាហកម្ម បានពិភាក្សាដើម្បីចាប់ផ្តើមរៀបចំ “ផែនទីបង្ហាញផ្លូវស្វ័យប្រវត្តិកម្មសម្រាប់ការរចនាអេឡិចត្រូនិកកម្ពុជា” ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅគោលដៅកសាងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាកម្រិតខ្ពស់នៅកម្ពុជា។
កម្ចីអចលនទ្រព្យ កើនដល់ជិត ៨ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២៥
គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២៥ នេះ កម្ចីអចលនទ្រព្យនៅកម្ពុជា នៅតែមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនសរុប ពោលគឺមានទំហំប្រាក់ជិត ៨ ពាន់លានដុល្លារ។
តំបន់សេដ្ឋកិច្ចពិសេស ២ នឹងចាក់បញ្ចូលទុនជិត ២០០ លានដុល្លារនៅខេត្តកំពត និងកំពង់ស្ពឺ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំ “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ ដែលនឹងចាក់បញ្ចូលទុនវិនិយោគសរុបប្រមាណជិត ២០០ លានដុល្លារអាម៉េរិក ទៅខេត្តកំពត និងកំពង់ស្ពឺ។
កម្ពុជា-ហុងកុង ចុះ MoU លើការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការប្រកួតប្រជែង
គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (CCC) និងគណៈកម្មាធិការប្រកួតប្រជែងហុងកុង(HKCC) ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការប្រកួតប្រជែង ក្នុងគោលដៅពង្រឹងសមត្ថភាពស្ថាប័ន និងស្របតាមឧត្តមានុវត្តល្អៗរបស់អន្តរជាតិ។
អង្គភាពសេដ្ឋកិច្ចនៅកម្ពុជាភាគច្រើន គ្រប់គ្រងដោយស្ត្រី
ប្រមាណ ៧០% នៃអង្គភាពសេដ្ឋកិច្ចរបស់កម្ពុជា គ្រប់គ្រងដោយស្ត្រី ឬមានស្ត្រីជាម្ចាស់ ដែលមាននាទីដ៏សំខាន់ ក្នុងការជំរុញកំណើនប្រកបដោយចីរភាព និងបរិយាបន្ន។
អភិបាលខេត្តកំពង់ធំ ជំរុញឱ្យឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនស្រូវទាំងអស់ ជួយទិញស្រូវពីប្រជាកសិករក្នុងតម្លៃសមរម្យ
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនស្រូវទាំងអស់ ជួយសម្របសម្រួលក្នុងការទិញស្រូវពីប្រជាកសិករ ឱ្យបានល្អប្រសើរ ចៀសវាងការទិញទម្លាក់ថ្លៃ ឬបន្ទាបតម្លៃខ្លាំង ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវ និងបញ្ចៀសការកកស្ទះក្នុងរដូវប្រមូលផល ព្រមទាំងជំរុញដល់ការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងខេត្ត។
ADB៖ ពន្ធគយអាមេរិក ១៩% នឹងមានផលប៉ះពាល់តិចតួចលើប្រទេសកម្ពុជា
ឯកសារស្រាវជ្រាវគោលនយោបាយ ចេញផ្សាយនៅថ្ងៃនេះ (ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥) ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិនិត្យលើសក្តានុពលសេដ្ឋកិច្ច និងសង្គម នៃការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក លើទំនិញនាំចូលពីកម្ពុជា ក្នុងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ ដោយរំលេចពីភាពធន់ និងភាពងាយរងគ្រោះនៃសេដ្ឋកិច្ចជំរុញដោយការនាំចេញរបស់កម្ពុជា។












