Author: Manuk Bee (Bee Manuk)

អូទ្រីស គ្រោងពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយវិស័យឯកជនកម្ពុជា

អូទ្រីស គ្រោងពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយវិស័យឯកជនកម្ពុជា

វិស័យឯកជនអូទ្រីស មានបំណងពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយវិស័យឯកជនកម្ពុជា លើវិស័យសំខានៗចំនួន ៤ រួមមាន វិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងភស្តុភារកម្ម

ការជួលអចលនទ្រព្យតម្លៃក្រោម ៥ សែនរៀល ត្រូវបានលើកលែងពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ

ការជួលអចលនទ្រព្យតម្លៃក្រោម ៥ សែនរៀល ត្រូវបានលើកលែងពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ

អគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ មានវិសាលភាពអនុវត្តលើកម្មសិទ្ធិករ ឬសិទ្ធិវន្ត មិនមែនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលជួលអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមអត្រា ១០ (ដប់) % នៃថ្លៃឈ្នួលអចលនទ្រព្យសរុប

គម្រោងវិនិយោគចំនួន ៣ តម្លៃ ២៥០ លានដុល្លារ នឹងលេចរូបរាងនៅភូមិភាគឦសាន

គម្រោងវិនិយោគចំនួន ៣ តម្លៃ ២៥០ លានដុល្លារ នឹងលេចរូបរាងនៅភូមិភាគឦសាន

ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានពិភាក្សាលើយន្តការ និងនីតិវិធីបច្ចេកទេសក្នុងការអនុវត្តគម្រោងវិនិយោគកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ៣ ក្នុងភូមិភាគឦសាន ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៥០ លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ១២ ០០០ កន្លែងដល់ប្រជាជន

ការតភ្ជាប់ពីតំបន់សៀមរាប-អង្គរ ទៅកាន់តំបន់ឆ្នេរ នឹងជំរុញកំណើនភ្ញៀវទេសចរ

ការតភ្ជាប់ពីតំបន់សៀមរាប-អង្គរ ទៅកាន់តំបន់ឆ្នេរ នឹងជំរុញកំណើនភ្ញៀវទេសចរ

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការបង្កើតខ្សែទស្សនកិច្ចតភ្ជាប់ពីតំបន់ទេសចរណ៍បេតិកភណ្ឌសៀមរាប-អង្គរ ទៅកាន់តំបន់ឆ្នេរ នឹងជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនឡើងថែមទៀត រវាងប៉ូលទេសចរណ៍ដ៏សំខាន់ទាំងពីររបស់កម្ពុជា

ការចូលជាសមាជិកពេញសិទ្ធិអង្គការ ISO របស់កម្ពុជា នឹងជួយជំរុញភាពប្រកួតប្រជែងនៃឧស្សាហកម្ម

ការចូលជាសមាជិកពេញសិទ្ធិអង្គការ ISO របស់កម្ពុជា នឹងជួយជំរុញភាពប្រកួតប្រជែងនៃឧស្សាហកម្ម

ក្រុមប្រឹក្សាស្តង់ដារជាតិ បានរៀបចំទិវាស្តង់ដារពិភពលោកជាលើកទី ១នៅកម្ពុជា ក្រោមប្រធានបទ “ទស្សនវិស័យរួមសម្រាប់ពិភពលោកកាន់តែប្រសើរ៖ ភាពជាដៃគូសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥ ស្រមពេលជាមួយនឹងការចូលជាសមាជិកពេញសិទ្ធិអង្គការ ISO និងការផ្តោតលើតួនាទីស្តង់ដារក្នុងការជំរុញភាពប្រកួតប្រជែងនៃឧស្សាហកម្មក្នុងស្រុក

វិស័យសំណង់នៅកម្ពុជា ទទួលបានគម្រោងសាងសង់ជាង ២,៤០០ តម្លៃជិត ៥ ពាន់លានដុល្លារ

វិស័យសំណង់នៅកម្ពុជា ទទួលបានគម្រោងសាងសង់ជាង ២,៤០០ តម្លៃជិត ៥ ពាន់លានដុល្លារ

វិស័យសំណង់នៅកម្ពុជា ទទួលបានគម្រោងសាងសង់ចំនួនជាង ២,៤០០ គម្រោង មានផ្ទៃក្រឡាសំណង់ ១២,៤៧ លានម៉ែត្រការ៉េ ដែលមានគិតជាទុនវិនិយោគប្រមាណជិត ៥ ពាន់ដុល្លារ ក្នុងរយៈពេល ៧ ខែឆ្នាំ ២០២៥

ក្រុមការងារអន្តរក្រសួង គ្រោងបង្កើតនិយតករទឹកស្អាតសម្រាប់កម្ពុជា

ក្រុមការងារអន្តរក្រសួង គ្រោងបង្កើតនិយតករទឹកស្អាតសម្រាប់កម្ពុជា

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយក្រុមការងារអន្តរក្រសួង គ្រោងបង្កើតនិយតករទឹកស្អាតនៅកម្ពុជា ដែលជាអាទិភាពកំណែទម្រង់សំខាន់មួយ ដែលត្រូវបានចង្អុលបង្ហាញដោយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល។

ពន្លាជាតិកម្ពុជា ទទួលបាន “ពានរង្វាន់សំរឹទ្ធ” លំដាប់ពិភពលោកផ្នែករចនាការតាំងបង្ហាញនៅជប៉ុន

ពន្លាជាតិកម្ពុជា ទទួលបាន “ពានរង្វាន់សំរឹទ្ធ” លំដាប់ពិភពលោកផ្នែករចនាការតាំងបង្ហាញនៅជប៉ុន

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងកាលថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ ពន្លាជាតិកម្ពុជា (Cambodia Pavilion) ទទួលបានកិត្តិយសលើឆាកអន្តរជាតិ ដោយទទួលបាន ”ពានរង្វាន់សំរឹទ្ធ” លំដាប់ពិភពលោកផ្នែករចនាការតាំងបង្ហាញ ក្នុងក្រុមប្រភេទពន្លាជាតិប្រភេទ B និង X នាកម្មវិធីប្រគល់ពានរង្វាន់ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន

ក្រសួងទេសចរណ៍ ប្រកាសដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី ៤

ក្រសួងទេសចរណ៍ ប្រកាសដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី ៤

ក្រសួងទេសចរណ៍ បានដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី ៤ សុពលភាពឆ្នាំ ២០២៦-២០២៩ ដើម្បីជំរុញលើកកម្ពស់សោភណភាព បរិស្ថានអនាម័យ និងសណ្ដាប់ធ្នាប់ នៅក្រុង និងខណ្ឌ ក្នុងប្រទេសកម្ពុជា ពិសេសរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ

កម្ពុជា និង JICA បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត

កម្ពុជា និង JICA បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត

កម្ពុជា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែម