គម្រោងស្រាវជ្រាវរួមគ្នាកម្ពុជា-ចិន ចំនួន៨ គម្រោង ត្រូវបានប្រកាសចាប់ផ្តើមអនុវត្ត ដែលជាការបើកទំព័រថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរ។ គម្រោងស្រាវជ្រាវទាំងនេះផ្តោតលើវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា រួមមានសន្តិសុខស្បៀង សុខភាពសាធារណៈ និងការអភិវឌ្ឍឌីជីថល។
Author: Manuk Bee (Bee Manuk)
ដំណើរទស្សនកិច្ច USABC បង្ហាញពីទំនាក់ទំនងកាន់តែស៊ីជម្រៅលើវិស័យសេដ្ឋកិច្ចរវាងអាមេរិក និងកម្ពុជា
ស្ថានទូតអាមេរិក បានគូសបញ្ជាក់នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ ថា ដំណើរទស្សនកិច្ចប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន (USABC) នៅកម្ពុជា កាលពីថ្ងៃទី ១-២ ខែធ្នូ ដោយមានក្រុមហ៊ុនអាមេរិកឈានមុខ ជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា គឺជាការបង្ហាញពីទំនាក់ទំនងកាន់តែស៊ីជម្រៅលើវិស័យសេដ្ឋកិច្ច និងផ្តល់ឱកាសសំខាន់ៗ ក្រោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មពន្ធបដិការថ្មីរវាងសហរដ្ឋអាមេរិក និងកម្ពុជា។
ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន រៀបចំបង្កើតទីស្នាក់ការនៅកម្ពុជា បង្ហាញសន្ទុះនៃទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែរឹងមាំ
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយលោក Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ ខណៈដែលសហរដ្ឋអាមេរិកកំពុងពង្រីកវត្តមានធុរកិច្ចរបស់ខ្លួននៅកម្ពុជា។
ក្រុមហ៊ុនអាមេរិកធំៗ ប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា
ក្រុមហ៊ុនអាមេរិកធំៗ បានប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគក្នុងវិស័យសក្ដានុពលនៅកម្ពុជាបន្ថែមទៀត បន្ទាប់ពីកិច្ចពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក Ted Osius (ឯកអគ្គរដ្ឋទូតអាម៉េរិកចូលនិវត្តន៍) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) និង គណៈប្រតិភូ កាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥។
វិស័យសំណង់នៅកម្ពុជាស្រូបទុនវិនិយោគជាង ៧ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥
កម្ពុជា បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួនជាង ៣ ៥០០ គម្រោង ដែលគិតជាទុនវិនិយោគប្រមាណជាង ៧ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥។ នេះបើយោងតាម របាយការណ៍សង្ខេបបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលចេញផ្សាយកាលពីម្សិលមិញ។
ADB គាំទ្រអនាគតទីក្រុងរបស់កម្ពុជា ជាមួយការវិនិយោគ ៧៦៣ លានដុល្លារ សម្រាប់លើកកម្ពស់ សុវត្ថិភាពទឹក និង ភាពធន់
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីវិនិយោគចំនួន ៧៦៣ លានដុល្លារ ដែលក្នុងនោះរួមមានជំនួយឥតសំណងចំនួន ២០ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដើម្បីគាំទ្រកម្ពុជា ពង្រីកលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ពង្រឹងសន្តិសុខទឹក និង លើកកម្ពស់ភាពធន់និងភាពសមស្របសម្រាប់រស់នៅនៃទីក្រុងរបស់ប្រទេស។
ឯកឧត្តមបណ្ឌិត កៅ ថាច៖ ថ្លៃដើមផលិតក្នុង ១ ឯកតា គឺជាកត្តាកំណត់នៃការចំណេញ-ខាត
ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍លើកឡើងថា ថ្លៃដើមផលិតក្នុង ១ ឯកតា គឺជាកត្តាកំណត់នៃការចំណេញ-ខាត ដូច្នោះកសិករត្រូវយល់ដឹងឱ្យច្បាស់អំពីថ្លៃដើមផលិត ហើយគោលបំណងចម្បង និងសារៈសំខាន់បំផុតនៃការបង្កើត "សមាគមន៍បណ្តាញកសិករតេជោ" ដែលដើរតួនាទីជាសសរស្តម្ភដ៏រឹងមាំក្នុងការលើកកម្ពស់ជីវភាព និងកិត្យានុភាពរបស់កសិករកម្ពុជា។
កម្ពុជា-នូវែលសេឡង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែម
កម្ពុជា និងនូវែលសេឡង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត បន្ទាប់ពីកិច្ចពិភាក្សាការងាររវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តម Winston Peters រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។
ខេត្តកណ្តាលមានការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធច្រើនជាងគេ បន្ទាប់ពីភ្នំពេញ
ខេត្តកណ្តាលបន្តឈានមុខខេត្តផ្សេងៗទៀត ក្នុងការទទួលបានការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងនាមជាខេត្តយុទ្ធសាស្ត្រមួយ ដែលមានប្រជាជនច្រើន និងមានសេដ្ឋកិច្ចផ្សារភ្ជាប់នឹងរាជធានីភ្នំពេញ។
កម្ពុជា-វៀតណាម នឹងអាចសម្រេចបានគោលដៅទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ នៅពេលខាងមុខ
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា គោលដៅទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ រវាងប្រទេសកម្ពុជា និងវៀតណាម នឹងអាចសម្រេចបាននៅពេលខាងមុខ ខណៈត្រឹមតែរយៈពេល ៩ ខែឆ្នាំ ២០២៥ នេះ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំទឹកប្រាក់ជាង ៩ ពាន់លានដុល្លារ។












