ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងដៃគូពាណិជ្ជកម្មអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជិត ១៧ ពាន់លានដុល្លារ កើនឡើង១៧.២ ភាគរយ នៅត្រីមាសទី១ ឆ្នាំ២០២៦នេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ មានជាង ១៤ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់គ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីម្សិលមិញ។
Author: Manuk Bee (Bee Manuk)
គម្រោងចំនួន ៧ ក្រោមទុន ១៣៦ លានដុល្លារនៅខេត្តភូមិភាគឦសាន ស្នើសុំគោលការណ៍វិនិយោគពីរដ្ឋាភិបាល
ខេត្តភូមិភាគឦសាន បានទាក់ទាញគម្រោងវិនិយោគចំនួន ៧ ស្នើសុំគោលការណ៍វិនិយោគ និង ការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្រោមទុនវិនិយោគប្រមាណ ១៣៦ លាន ដុល្លារអាម៉េរិក និង អាចបង្កើតការងារថ្មី ១ ៥៨៤ កន្លែង ទោះបីស្ថិតក្នុងស្ថានភាពនៃពហុវិបត្តិពីខាងក្រៅ។ បើយោងតាមសេចក្តីប្រកាសព័ត៌មាននៃក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)។
ក្រុមហ៊ុន CCCC បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា
ក្រុមហ៊ុន China Communication Construction Company (CCCC) បានបង្ហាញពីបំណងស្វែងរកឱកាសវិនិយោគលើវិស័យថ្មីៗមួយចំនួនបន្ថែមទៀត រួមមាន ថាមពលស្អាត, ការគ្រប់គ្រង និងកែច្នៃសំណល់ជាថាមពលអគ្គិសនី, ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកស្អាត, ការកសាងប្រព័ន្ធអេកូស៊ីឌីជីថល ជាដើម។
ADB ៖ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៤,៥% ក្នុងឆ្នាំ ២០២៦ ក្នុងករណីស្ថានភាពនៅមជ្ឈិមបូព៌ាធូរស្រាលឆាប់រហ័ស
សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើង ៤,៥% ក្នុងឆ្នាំ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារទំនិញសកល បង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា មិនត្រូវបានអូសបន្លាយយូរ នេះបើយោងតាមបាយការណ៍សេដ្ឋកិច្ចពិសេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។
អន្តរក្រសួងចុះពិនិត្យការងាររៀបចំពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កំណាត់ទី ២
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យការងាររៀបចំពិធីបើកការដ្ឋានសាងសង់ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី ២
ក្រសួងឧស្សាហកម្ម គាំទ្រក្រុមហ៊ុន Haier Haitech ក្នុងការវិនិយោគនៅកម្ពុជា
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន Haier Haitech ដឹកនាំដោយលោក Liu Wei ដើម្បីពិភាក្សាគម្រោងវិនិយោគរបស់ក្រុមហ៊ុន ក្នុងការផលិតឧបករណ៍បច្ចេកវិទ្យា ការនាំយកដំណោះស្រាយឌីជីថល និងការអភិវឌ្ឍកម្លាំងពលកម្មជំនាញបច្ចេកវិទ្យានៅកម្ពុជា។
កម្ពុជារំពឹងថានឹងទទួលបានទុនវិនិយោគកាន់តែច្រើនពីកូរ៉េ តាមរយៈយន្តការសន្ទនាត្រង់ទៅត្រង់មក
តាមរយៈយន្តការសន្ទនាត្រង់ទៅត្រង់មក និងកិច្ចសហការស្អិតល្មួតរវាងរដ្ឋ និងវិស័យឯកជន កម្ពុជារំពឹងថានឹងទទួលបាននូវលំហូរទុនវិនិយោគកាន់តែច្រើនពីសាធារណរដ្ឋកូរ៉េ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ក្រុមហ៊ុន Emirates Airlines ជំរុញការតភ្ជាប់ផ្លូវអាកាសកម្ពុជាទៅកាន់ពិភពលោក
ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines បានបង្ហាញការគាំទ្រយ៉ាងពេញលេញក្នុងវិស័យទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ផ្លូវអាកាសកម្ពុជាទៅកាន់ពិភពលោក។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងទេសចេរណ៍ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។
កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងកើនដល់ជិត ៥ ភាគរយ ក្នុងឆ្នាំ ២០២៦ នេះ
កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងដល់ ៤,៩ ភាគរយ ជាមួយនឹងអត្រាអតិផរណា ២,៩ ភាគរយនៅឆ្នាំ ២០២៦ ដោយសារភាពមិនប្រាកដប្រជាពីខាងក្រៅបានជះឥទ្ធិពលដល់សន្ទុះកំណើន។
ក្រសួងឧស្សាហកម្ម និងអង្គការ UN-ESCAP ចេញផ្សាយរបាយការណ៍ស្រាវជ្រាវពី AI ដើម្បីកំណត់ទិសដៅនវានុវត្តន៍ ក្រមសីលធម៌ និងបរិយាបន្ន
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការ UN-ESCAP បានចេញផ្សាយរបាយការណ៍ «បញ្ញាសិប្បនិម្មិត (AI) ៖ លើកកម្ពស់ នវានុវត្តន៍ ក្រមសីលធម៌ និងបរិយាបន្ននៅកម្ពុជា» នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ដែលរៀបចំឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការក្រសួង។












