លោកស្រី លឹម សុខចេង ដែលគេស្គាល់ច្បាស់ថាជាថៅកែស្រីហាងលក់សម្លៀកបំពាក់ លីម ហុង ដ៏ល្បីរាប់សិបឆ្នាំមកហើយនោះ មានចំណេះ ជំនាញ ព្រមទាំងការថែទាំរូប
Author: Vin Chang (Vin Chang)
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួបប្រជុំជាមួយធនាគារធំៗក្នុងស្រុក ហើយសម្រេចឯកភាព ៣ ចំណុច
នៅថ្ងៃ ១៩ ខែធ្នូ ឆ្នាំ ២០២៤ ម្សិលមិញនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោក សាយ សំអាល់ បានជួបពិភាក្សាការងារជាមួយប្រមុខធនាគារធំៗក្នុងស្រុក
Elon Musk សន្យាផ្តល់លុយសុទ្ធ ១០០លានដុល្លារឲ្យមេដឹកនាំគណបក្សដ៏ធំនៅចក្រភពអង់គ្លេស
មហាសេដ្ឋី Elon Musk ពិចារណាផ្តល់មូលនិធិដល់គណបក្សកំណែទម្រង់ប្រឆាំងអន្តោប្រវេសន៍របស់លោក Nigel Farage ប្រហែល ១០០លានដុល្លារ
ធនាគារធំៗ ឯកភាពទទួលយកយន្តការជួយវិស័យអចលនទ្រព្យ និងការទិញលក់លំនៅឋានឲ្យរស់ឡើងវិញ
តាមរយៈគំនិតផ្តួចផ្តើមនេះវិស័យអចលនទ្រព្យទំនងអាចចាប់ផ្តើមសកម្មភាពឡើងវិញជាមួយក្តីសង្ឃឹមនឹងឈានទៅបញ្ចប់វិវាទបុរី
ខេខេ ដឹរេស៊ីដេន 598 ចុះ MOU នឹង iBlooming បង្កើតបាន iLearn Property ផ្ដល់ភាពងាយស្រួល ដល់វិនិយោគិនចង់មកបណ្ដាក់ទុននៅកម្ពុជា
គម្រោង ខេខេ ដឹរេស៊ីដិន ៥៩៨ (KK The Residence 598) របស់អ្នកជំនួញដ៏មានភាពប៉ិនប្រសព្វ នោះគឺអ្នកឧកញ៉ា គឹម សុខអេង កំពុងតែឈានដល់កម្រិតអន្តរជាតិ
ព្រឹត្តិការណ៍ «សាទរកម្ពុជា» រៀបចំឡើងជាការសាទរគុណតម្លៃរួមគ្នា ដើម្បីបង្ហាញមោទនភាពចំពោះសមិទ្ធផលនៃការអភិវឌ្ឍនសង្គមសេដ្ឋកិច្ចកម្ពុជា
លោក សុខ សប្បាយណា សមាជិកគណ:កម្មាការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» បានលើកឡើងថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» គឺជាការសាទរគុណតម្លៃរួមគ្នា
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ចូលរួមការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
កាលពីថ្ងៃ ១៨ ខែធ្នូ ម្សិលមិញ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង
ភ្ញៀវទេសចរជាង ២ ពាន់នាក់ ធ្វើដំណើរតាមនាវា AIDA STELLA មកដល់កំពង់សោមថ្ងៃនេះ
នាវាទេសចរណ៍១ គ្រឿងឈ្មោះ AIDA STELLA របស់អ៊ីតាលី បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុម៉ោង ៦៖ ៣០ ព្រឹកនេះ និងនាំភ្ញៀវទេសចរ ២ ១២៦ នាក់ ក្នុងនោះស្រី
ក្រុមហ៊ុនសមាជិកសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជាបាននិងកំពុងបោះទុនវិនិយោគសរុបជាង ១.២ប៊ីលានដុល្លារ
បច្ចុប្បន្ននេះបណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បាននិងកំពុងបោះទុនវិនិយោគសរុបប្រមាណជាង ១.២ប៊ីលានដុល្លារ
ច្បាស់ការ! អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកដំណើរការ អំឡុងខែកក្កដាឆ្នាំ២០២៥
គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោនឹងបើកដំណើរការនូវដំណាក់កាលទី១ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ខាងមុខ ដោយគិតត្រឹមថ្ងៃទី១៨ ខែធ្នូនេះ គម្រោងដ៏ធំលំដាប់ថ្នាក់ 4Fនេះសម្រេចបានប្រមាណ ៩២ភាគរយហើយ។ នេះបើតាមកិច្ចប្រជុំរវាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC)។ នៅថ្ងៃពុធនេះ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បើកកិច្ចប្រជុំ និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិតេជោ ដំណាក់កាលទី១ ដើម្បីត្រៀមខ្លួនបញ្ចប់ការងារ និងបើកដំណើរការនៅឆ្នាំក្រោយ។ លោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន CAIC បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំថា «នៅក្នុងកិច្ចប្រជុំថ្ងៃនេះ លោក ម៉ៅ ហាវណ្ណាល់ បានកំណត់ក្នុងការបើកដំណើរការ អាកាសយានដ្ឋានអន្ដរជាតិតេជោ នៅក្នុងខែកក្កដា ឆ្នាំ២០២៥»។ លោកថ្លែងថា រាល់ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺដំណើរការទៅតាមផែនការ ដោយនៅសល់តែបញ្ហាតិចតួចតែប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំបន្ដក្នុងការបញ្ចប់ការងារសាងសង់នៅឆ្នាំ២០២៥។ គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ លើផ្ទៃដីទំហំ ២ ៦០០ហិចតា...












