ក្រោយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងពីបញ្ហាមានអ្នករិះគន់សម្ដេច ការចំណាយប្រាក់លើការ Boost ពេលបង្ហោះអ្វីមួយ។ នាយករដ្ឋមន្ត្រីកម្ពុជាបានអះអាង
Author: Vin Chang (Vin Chang)
កម្ពុជា រៀបចំគោលនយោបាយ «ទេសចរណ៍ពិសិដ្ឋ» ទាក់ទាញទេសចរពិសេស និងគុណភាពលំដាប់ខ្ពស់ឱ្យមកទស្សនា
រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំគោលនយោបាយស្តីពី «ទេសចរណ៍ពិសិដ្ឋឆ្នាំ២០២៥-២០៣៥» ដែលមានចក្ខុវិស័យប្រែក្លាយតំបន់ដែលមានសក្តានុពលនៅកម្ពុជា ទៅជាគោលដៅទេសចរណ៍
លោកស្រី ម៉ៅ ចំណាន នាំសិល្បករឲ្យឃើញផ្ទាល់ពីភាពរឹងមាំនៃដែនអធិបតេយ្យរបស់កម្ពុជានាពេលនេះ និងតទៅអនាគត
ប្រធានសមាគមសិល្បករខ្មែរ លោកស្រី ម៉ៅ ចំណាន បានដឹកនាំសិល្បករនៃសមាគមសិល្បករខ្មែរ ទៅទស្សនកិច្ចផ្លូវក្រវ៉ាត់ព្រំដែន
លោក គួច ចំរើន ប្រាប់ឲ្យមន្រ្តីត្រូវបង្កលក្ខណៈងាយស្រួលដល់អ្នកមកស្នើសុំការវិនិយោគក្នុងខេត្តកណ្តាល
លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានជំរុញដល់អនុគណៈកម្មការវិនិយោគថ្នាក់ខេត្ត
Trump ចោទអ៊ុយក្រែនជាអ្នកទទួលខុសត្រូវក្នុងសង្គ្រាមជាមួយរុស្ស៊ី ហើយបង្ខំឲ្យបោះឆ្នោតជ្រើសរើសប្រធានាធិបតី
ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញមុខចោទប្រកាន់អ៊ុយក្រែនថា ជាអ្នកទទួលខុសត្រូវចំពោះសង្គ្រាមជាមួយរុស្ស៊ី។
ទូតអ៉ីស្រាអែល សម្រេចតែងតាំង CEO ក្រុមហ៊ុនវិរៈ ប៊ុនថាំអេចប្រេស ជាកុងស៊ុលកិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជា
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអេចប្រេស ត្រូវបានតែងតាំងជា «កុងស៊ុលកិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជា»
អ្នកស្រី ឡេង ដាវី៖ អនាគតរ៉ែថ្មរបស់កម្ពុជា គឺមិនហិនហោចទេ យើងធ្វើអាជីវកម្មស្របច្បាប់ មានបច្ចេកទេស មានការត្រួតពិនិត្យត្រឹមត្រូវ
អ្នកស្រី ឡេង ដាវី អនុប្រធានសមាគមថ្មអារកម្ពុជា បានលើកឡើងថា អនាគតរ៉ែថ្មរបស់កម្ពុជា គឺមិនហិនហោចទេ ក៏ព្រោះការយកធនធានធម្មជាតិមកធ្វើអាជីវកម្មនេះ
Trump ត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៨ ដើម្បីឈានជើងឡើងយន្តហោះ Air Force One ជំនាន់ថ្មី
ប្រធានាធិបតី Donald Trump ប្រហែលជាត្រូវរង់ចាំរហូតដល់ឆ្នាំ ២០២៨ ឬយូរជាងនេះ
មហាសេដ្ឋី លី យ៉ុងផាត់ ក្រើនរំលឹកសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្លាំងក្លាជាទីបំផុត
ថ្លែងចំពោះមុខសិស្សានុសិស្សប្រមាណជាង ៣ពាន់នាក់នៅខេត្តកំពង់ធំ មហាសេដ្ឋី លី យ៉ុងផាត់ បានក្រើនរំលឹកដល់សិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្លាំងក្លាជាទីបំផុត ដើម្បីអនាគតភ្លឺស្វាង សម្រាប់ខ្លួនឯង គ្រួសារនិងសង្គមជាតិ។ ការថ្លែងយ៉ាងដូច្នេះរបស់មហាសេដ្ឋី លី យ៉ុងផាត់ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ប្រចាំឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីការអប់រំ» កាលពីថ្ងៃទី១៧ កុម្ភៈនៅវិទ្យាល័យទ្រៀល ស្ថិតក្នុងភូមិថ្មី ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើ និងក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្លាំងក្លាជាទីបំផុតដើម្បីអនាគតភ្លឺស្វាង សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ពោលគឺត្រូវធ្វើជាសិស្សល្អ ពលរដ្ឋល្អ យុវជនល្អ និងមានសុខភាពល្អដែលជាធនធានមនុស្សដ៏មានគុណតម្លៃ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខទាំងអស់ដើម្បីក្លាយជាយុវជនបន្តវេនប្រកបដោយថាមពលក្នុងការចូលរួមថែរក្សាឱ្យខាងតែបាននូវសុខសន្តិភាព និងការឯកភាពជាតិ។ ជាមួយគ្នានេះដែរ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់គុណភាពការអប់រំ គឺត្រូវមានការចូលរួមពីតួអង្គចំនួន៦ រួមមាន៖ កត្តាសិស្សខ្លួនឯង, កត្តាគ្រូបង្រៀន, កត្តាសាលារៀន, កត្តាមាតាបិតា និងអាណាព្យាបាលសិស្ស, កត្តាគាំទ្រពីសហគមន៍...
ធនាគារកណ្តាលម៉ាដាហ្គាស្កា សរសើរប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិកម្ពុជា
ធនាគារជាតិកម្ពុជា និងធនាគារកណ្ដាលនៃប្រទេសម៉ាដាហ្គាស្កា កាលពីល្ងាចថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ បានចុះអនុស្សរណៈយោគយល់ (MOU) ដើម្បីផ្ដល់លទ្ធភាពដល់សមភាគី












