នៅព្រឹកថ្ងៃពុធ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដឹកនាំមន្រ្តីច្រើនរូប ចុះពិនិត្យមើលច្រវាក់ផលិតកម្មរោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច
Author: Vin Chang (Vin Chang)
ហាងសម្លៀកបំពាក់ Cartenz Tactical នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៤កុម្ភៈ
នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយក ក្រុមហ៊ុន អ ធី អិន ខេ គ្រុប បានអញ្ជើញចុះត្រួតពិនិត្យទីតាំងហាង ដើម្បីត្រៀមរៀបចំពិធីសម្ពោធជាផ្លូវការ ហាង Cartenz Tactical សាខាទី១ នៅខណ្ឌទួលគោក ដែលនឹងប្រារព្វឡើងនៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។ មុនសម្រេចឈានដល់ការបើកសម្ពោធជាផ្លូវការរបស់ហាង Cartenz Tactical សាខាទី១នេះ ឧកញ៉ា ឈាង សុវណ្ណរតនៈ បានដឹកនាំគណៈប្រតិភូក្រុមហ៊ុន RTNK Group ចុះបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីជាច្រើនថ្ងៃ កាលថ្ងៃទី២៣ ខែមករាកន្លងទៅ ដើម្បីសិក្សាតំបន់ប្រវត្តិសាស្រ្ត និងរោងចក្រ CartenzTactical ក្នុងន័យសិក្សាបន្ថែមពីប្រតិបត្តិការលក់ប្រចាំថ្ងៃការរៀបចំហាង និងការកំណត់ស្តង់ដារ សម្រាប់ហាងដែលត្រៀមបើកនៅកម្ពុជាក្នុងពេលឆាប់ៗ រួមទាំងជំនួបពិភាក្សាការងារពង្រីកការវិនិយោគបន្ថែមទៀតផងដែរ។ សម្រាប់ហាង Cartenz Tactical សាខាទី១នេះ មានលក់សំលៀកបំពាក់ទាន់សម័យជាច្រើនដូចជា សម្លៀកបំពាក់ ស្បែកជើងកាបូប នឹងរបស់ប្រើប្រាស់ជាច្រើនទៀតផងដែរ សុទ្ធតែជារបស់ដែលមានគុណភាពល្អ។ សូមបញ្ជាក់ថា ក្រុមហ៊ុន RTNK Group បង្កើតឡើងក្នុងឆ្នាំ២០២២ ជាក្រុមហ៊ុនមេដែលមានបុត្តសម្ព័ន្ធធំៗចំនួន ៣ ចម្រុះវិស័យ ដូចជាRTNK Investment Co,. Ltd , RTNK Retail Co,. Ltd និង RTNK Food & Beverage ហើយត្រូវបានដឹកនាំដោយផ្ទាល់ពីឧកញ៉ា ឈាង សុវណ្ណរតនៈ ដែលបានបញ្ចប់ការសិក្សាជំនាញធុរកិច្ចពីចក្រភពអង់គ្លេស៕ អត្ថបទ៖ មោលី រូបភាព៖ RTNK Group
ឧកញ៉ា Love Rya ផ្តិតមេដៃលើកិច្ចសន្យាបញ្ឈប់សកម្មភាពនិងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន
នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈនេះ នៅចំពោះក្រុមការងារអន្តរក្រសួងលោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya បានទទួលស្គាល់កំហុស ទទួលយកការណែនាំ និងបានផ្តិតមេដៃលើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងឡាយ
ព្រឹកនេះនាយករដ្ឋមន្ត្រីកម្ពុជា ចុះពិនិត្យសង្វាក់ផលិតកម្មរោងចក្រម៉ូតូហុងដា NCX
នៅព្រឹកថ្ងៃពុធ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានអញ្ជើញពិនិត្យសង្វាក់ផលិតកម្មរោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ
ក្រសួងមហាផ្ទៃ និងសមាគមឧកញ៉ាកម្ពុជា កោះហៅលោកស្រី Love Rya ចូលខ្លួនបំភ្លឺរឿងប្រើប្រាស់បណ្តាញសង្គម
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ និងសមាគមឧកញ៉ាកម្ពុជា បានចេញលិខិតដាច់ដោយឡែកពីគ្នាកោះអញ្ជើញលោកស្រីឧកញ៉ា ឆេង ស្រីរ័ត្ន
ACIAR វិនិយោគ ៦លានដុល្លារអូស្ត្រាលី ជំរុញវិស័យកសិកម្មកម្ពុជាកាន់តែរីកចម្រើន
មជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិហៅកាត់ (ACIAR) បានផ្ដល់ការគាំទ្រដល់គម្រោងស្រាវជ្រាវកសិកម្ម ២ នៅកម្ពុជាដែលមាន
តែ ស៊ូអេង អ្នកជំនួញកំពុងជោគជ័យ ទិញឡានស៊េរីថ្មីមិនឲ្យចាញ់មិត្តភ័ក្តិក្នុងសង្គមអនឡាញ
លោកស្រី តែ ស៊ូអេង ជាបុគ្គលជោគជ័យក្នុងវិស័យអនឡាញម្នាក់ទៀតហើយ ដែលបានទិញឡានទំនើប Lamborghini SVJ Aventador តម្លៃចូលខ្ទង់លានដុល្លារ
កម្ពុជា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការរក្សាកំណើននាំចេញទៅទីផ្សារអន្តរជាតិ ទោះបីការអនុគ្រោះពន្ធមួយចំនួនត្រូវបានកាត់ផ្តាច់
អ្នកជំនាញសេដ្ឋកិច្ច និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានលើកឡើងថា កម្ពុជានៅតែអាចរក្សាកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបបាន បើទោះបីការអនុគ្រោះពន្ធមួយចំនួនត្រូវបានកាត់ផ្តាច់ និងមិនទាន់ត្រូវបានកាត់ផ្តាច់ទាំងស្រុងយ៉ាងណាក៏ដោយ។ បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ការរក្សាបាននូវកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គឺមានកត្តាជាច្រើន ក្នុងនោះតំណែងនៅក្នុងការប្រកួតប្រជែងទីផ្សាររបស់កម្ពុជានៅលើឆាកអន្តរជាតិនៅតែរក្សាបាន, ផលិតភាពរបស់កម្ពុជានៅតែខ្ពស់ដដែល។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានក្លាយជាប្រទេសទទួលបានការបញ្ជាទិញខ្ពស់ដដែល បន្ទាប់ពីបណ្តាប្រទេសមួយចំនួនមានវិបត្តិនយោបាយ និងសេដ្ឋកិច្ច ដោយសារភាពចលាចលក្នុងប្រទេស។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានគូសបញ្ជាក់បន្ថែមថា កម្ពុជានៅតែអាចរក្សាកំណើននៃការនាំចេញរបស់ខ្លួនបានល្អ បើទោះបីការកាត់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបមួយចំនួន (EBA) និងទាំងស្រុងរបស់សហរដ្ឋអាមេរិក (GSP) យ៉ាងណាក៏ដោយ។ ពិតណាស់វាមិនធ្វើឱ្យប៉ះពាល់ការនាំចេញរបស់កម្ពុជាទាំងស្រុងនោះទេ។ លោកបានសង្កត់ធ្ងន់ថា បើទោះបីជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជាត្រូវតែត្រៀមខ្លួនដើម្បីរក្សាបាននូវផលិតភាព និងកំណើននៃការនាំចេញរបស់ខ្លួន តាមរយៈការបង្កើនសមត្ថភាពជំនាញរបស់ពលរដ្ឋ ដើម្បីត្រៀមទទួលយកការវិនិយោគបែបថ្មី និងមានទ្រង់ទ្រាយធំជាមុន។ ចំណែក អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា ក៏បានមើលឃើញដែរថា កម្ពុជាបានត្រៀមខ្លួន និងមានលក្ខណសម្បត្តិគ្រប់គ្រន់ក្នុងការរក្សាកំណើននៃការនាំចេញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។...
សេដ្ឋីនីអនឡាញតាំងខ្លួនជាមហេសីព្រះបាទជ័យវរ្ម័នទី៧ នឹងត្រូវក្រសួងពាក់ព័ន្ធកោះហៅឆាប់ៗ
កាលពីម្សិលមិញ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបញ្ជាក់ឲ្យដឹងថា ក្រសួងពាក់ព័ន្ធត្រៀមនឹងកោះហៅបុគ្គល ឬអ្នកលក់អនឡាញណាដែល
ក្រសួងទេសចរណ៍ត្រៀមចេញប្រកាសពិន័យអន្តរការណ៍ ចំពោះបុគ្គលប្រព្រឹត្តបទល្មើសទេសចរណ៍
ក្រសួងទេសចរណ៍ កំពុងពិគ្រោះយោបល់លើសេចក្ដីព្រាងប្រកាសស្ដីពី នីតិវិធី និងលក្ខខណ្ឌ ក្នុងការពិន័យអន្តរការណ៍ ចំពោះបុគ្គលប្រព្រឹត្តបទល្មើសទេសចរណ៍












