នាថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ម្ចាស់ផលិតផលអនឡាញដ៏ល្បីអ្នកនាង ផន សុផារី បានរៀបចំចាត់ចែងធ្វើម្ហូបអាហារជូនដល់វីរកងទ័ពខ្មែររាប់ពាន់នាក់ ដែលកំពុងឈរជើងការពារទឹកដីនៅព្រំដែន។


ម្ចាស់ប្រេន Be scrub រូបនេះនៅតែបន្តខ្នះខ្នែងជួយជ្រោមជ្រែងទៅដល់វីរកងទ័ពខ្មែរ ដែលកំពុងឈរជើងការពារនៅព្រំដែន។ ដូចនេះហើយ បើទោះបីថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលទាហានកំពុងឈរជើងការពារមិនបានជួបជុំក្រុមគ្រួសារ តែអាចទទួលទានអាហារបានឆ្ងាញ់១ពេលផងដែរ។
ផន សុផារី បានឲ្យដឹងថា បើទោះជាពួកគាត់មិនបានជួបជុំជាមួយគ្រួសារ តែយ៉ាងហោចណាស់ ពួកគាត់បានដឹងថា នៅពីក្រោយខ្នងរបស់ពួកគាត់ មានប្រជាជនជាច្រើនដែលគោរព ស្រលាញ់ និងចងចាំពួកគាត់ជានិច្ច។



សេដ្ឋិនីរូបនេះបានធ្វើអាហារជូនកងទ័ពនៅមុំបី ជាង៣ ពាន់នាក់។ មិនតែប៉ុណ្ណោះកាលមុនថ្ងៃចូលឆ្នាំថ្មីមកដល់ ផន សុផារី និងស្វាមី សុង សុវណ្ណារ៉ាតំណាងឲ្យមូលនិធិដើម្បីមាតុភូមិ បានអញ្ជើញកងទ័ពទាំង ២០ នាក់ដែលទាហានថៃ បានចាប់ទៅ ធ្វើជាឈ្លើយសឹក កន្លងទៅ បានប្រគល់ថវិកា ក្នុងម្នាក់ ៤ លាន រៀល ជាពិសេសបានរួមអាហារសាមគ្គី ជាការដឹងគុណ និងអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី៕

អត្ថបទ៖ ឆដា, រូបភាព៖ Phorn Sophary និង Song sovannara



