ឧកញ៉ា ស្រី ណារួម ដែលជាម្ចាស់ក្រុមហ៊ុន រួយ អ៊ិនហ្វីនីធី តែងតែបង្ហាញខ្លួនស្ថិតនៅក្នុងរូបភាពអ្នកជំនួញបែបសាមញ្ញៗ សុភាពរាបសា ហើយបើទោះជាជោគជ័យលើវិថីអនឡាញខ្លាំងយ៉ាងណា ក៏ ម៉ែរួយ មិនសូវបង្ហាញភាពឡូយឆាយដោយរបស់ប្រេនៗប៉ុន្មានដែរ។


ទោះជាមនុស្សចូលចិត្តភាពសាមញ្ញ តែសេដ្ឋិនីរូបនេះផ្ដោតសំខាន់លើការថែរក្សាសម្រស់ឲ្យមើលទៅស្រស់ស្អាត ក្មេងជាងវ័យ និងផូរផង់ជានិច្ច ស័ក្ដិសមជាថៅកែ Skincare ដ៏ល្បីប្រចាំស្រុកខ្មែរ។
ជាស្រ្តីអ្នកជំនួញធំ ពិតណាស់សេដ្ឋិនីរូបនេះក៏ប្រើប្រាស់កាបូបដៃជាប្រេនអន្តរជាតិ និងមានតម្លៃថ្លៃខ្ពស់កប់ពពក ក្នុងនោះមានម៉ាក Dior, Louis Vuitton ហើយថ្មីៗនេះឧកញ៉ា ស្រី ណារួម បានហក់ចូលស្ទីល៍បែបអ្នកលក់អនឡាញល្បីៗដទៃ គឺកាបូបដៃមាស។
ខាងក្រោមគឺជាឧកញ៉ា ស្រី ណារួម ទាំងម៉ាក និងតម្លៃ សមស័ក្ដិសមជាមួយឋានៈតួនាទី និងទ្រព្យធន៖
១. Louis Vuitton Candy Pink Taurillon Flower Chain Mini Capucines តម្លៃជាង ៥ ពាន់ដុល្លារ

២. Chanel Mini Rectangular Flap with Jeweled Top Handle Yellow Lambskin Light Gold Hardware តម្លៃជាង ៥ ពាន់ដុល្លារ

៣. Dior Book Tote Bag Large មានតម្លៃ ៣ ៤១០ ដុល្លារ

៤. Louis Vuitton Capucines Nano តម្លៃជាង ៦ ពាន់ដុល្លារ

៥. កាបូបធ្វើពីមាស តម្លៃរាប់ម៉ឺនដុល្លារ ដែលធ្វើពីមាសសុទ្ធរាប់តម្លឹង



អត្ថបទ៖ ឆដា,រូបភាព៖ Srey Narourm


