Tablet ខ្មែរ «K Haitech» របស់ក្រុមហ៊ុន KH Haitech របស់អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន ដែលជាក្រុមហ៊ុនបង្កេីតឡើងដោយមានការចូលរួមជាមួយក្រុមហ៊ុន អន្តរជាតិ Haitech បុត្រសម្ព័ន្ធក្រុមហ៊ុន ខ្នាតយក្សមួយ គឺ Haier Group កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយបង្ហាញវត្តមានប៉ុន្មានដង ក្នុងកម្មវិធីកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ “ការផ្លាស់ប្ដូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម” និង ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦។


ជារឿងដ៏គួរឲ្យមានមោទនភាពមួយ ដែលក្រុមហ៊ុន KH Haitech របស់អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន បានបញ្ចេញរូបរាង Tablet ខ្មែរ ដែលអាចទទួលបានការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំកំពូលៗកម្ពុជាស្ញប់ស្ញែងនឹងផលិតផលជាស្នាដៃកូនខ្មែរ ថែមទាំងជំរុញឲ្យមានរោងចក្រនៅកម្ពុជាថែមទៀតផង។
អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន បានបង្ហើបឲ្យដឹងតាំងពីប៉ុន្មានខែមុនមកថា ក្រុមហ៊ុន KH Haitech មានគម្រោងបើករោងចក្របង្គំ ២ បន្ថែមទៀត ដោយមាន១ក្នុងនោះ គឺរោងចក្របង្គំ Tablets យីហោខ្មែរ «K Haitech» កម្រិតស្តង់ដារអន្តរជាតិ។


សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន KH Haitech អ្នកឧកញ៉ា សំ សុខនឿន បានបញ្ជាក់ថា ការកសាងរោងចក្រនឹងចេញជារូបរាងនាពេលឆាប់ៗខាងមុខ ហេីយក្រុមហ៊ុន KH Haitech កំពុងបន្តនីតិវិធី និងដំណេីរការឯកសារផ្សេងៗដូចជា ការចុះកម្មសិទ្ធិបញ្ហា, ចុះយកវិញ្ញាបនបត្រសុវត្ថិភាព និងស្តង់ដារផលិតផល, សុំច្បាប់សាងសង់រោងចក្រ និងចង់ក្រងស្នេីសុំទៅស្ថាប័នដែលពាក់ព័ន្ធ។ ជាពិសេសក្រុមហ៊ុន KH Haitech កំពុងរៀបចំ Showroom សម្រាប់ Tablet «K Haitech» នៅផ្សារទំនេីប «The Point Community Mall» ដែលគ្រោងនឹងរួចរាល់នៅ២ខែខាងមុខនេះ។
ជាក់ស្ដែងមួយរយៈនេះអ្នកឧកញ៉ាវ័យក្មេងរូបនេះ តែងតែមានការវិភាគធ្វើដំណើរទៅប្រទេស ដើម្បីជួបពិភាក្សាការងារ និងជំរុញការបង្កើតរោងចក្របង្គំ Tablet ខ្មែរ «K Haitech» បានកាន់តែលឿនតាមដែលអាចធ្វើទៅបាន ដូចកាលលោកបង្ហើបបញ្ចេញផលិតផលគ្រឿងអេឡិចត្រូនិកដូច្នេះដែរ៕





អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ


