ដំណឹងល្អសម្រាប់ប្រជាកសិករ និងអាជីវករ! ក្រសួងពាណិជ្ជ កម្ម ចាត់វិធានការ “សម្របសម្រួលទីផ្សារកសិផលក្នុងស្រុក”

ជា​ដំណឹង​គួរ​ឲ្យ​រីករាយ​សម្រាប់​ប្រជា​កសិករ និង​អាជីវករ​ដឹង​ថា ក្រសួង​ពាណិជ្ជកម្ម កំពុង​ចាត់​វិធាន​វិធានការ​យ៉ាង​សកម្ម​ក្នុង​ការ “សម្របសម្រួល​ទីផ្សារ​កសិផល​ក្នុង​ស្រុក” ដើម្បី​ដោះស្រាយ​បញ្ហា​ការ ​កកស្ទះ​កសិផល​ដែល​បងប្អូន​កំពុង​ជួប​ប្រទះ ដែល​បណ្ដាល​មកពី​ការ​មិន​អាច​ជ្រាប​ចូល​ទៅ​ទីផ្សារ​បាន​ទាន់​ពេលវេលា អំឡុង​ពេល​ប្រមូល​ផល​នេះ។

តាមដានជាមួយយើង៖ Million Times

ការ​ធ្វើ​បែបនេះ​គឺ​ដើម្បី​ធានា​ស្ថិរភាព​ទីផ្សារ ក៏​ដូចជា​ការពារ​ផលប្រយោជន៍ ​ជូន​ប្រជា​កសិករ​ខ្មែរ​ទាំង​អស់ ពិសេស​អំឡុង​ពេល​ប្រមូល​ផល​នេះ។

ថ្មី​ៗ​នេះ​ក្រុម​ការងារ​មន្ទីរ​ពាណិជ្ជកម្ម​បាន​ចុះ​សម្របសម្រួល​ការ​ទិញ លក់ និង​ស្វែងរក​ទីផ្សារ ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន​ប្រមូល​ទិញ​បន្លែ​គ្រប់​ប្រភេទ​ដែល​មាន​ការ​កកស្ទះ​ទីផ្សារ​នីៅ​ខេត្ត​បាត់ដំបង ក្នុង​តម្លៃ​សមរម្យ និង​បាន​បន្ត​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ទីផ្សារ​ជា​បន្តបន្ទាប់​ទៀត​តាម​ទីតាំង​ផលិតកម្ម តាម​បណ្ដា​ខេត្ត​នា​នា និង​រាជធានី។

ក្រសួង​ពាណិជ្ជកម្ម​តាម​រយៈ​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី-ខេត្ត កំពុង​បន្ត​តាមដាន​យ៉ាង​សកម្ម​លើ​សកម្មភាព​ទីផ្សារ​កសិផល ដើម្បី​ចុះ​ជួយ​សម្រួល​ការ​កកស្ទះ បាន​ទាន់​ពេល​វេលា៕

អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងពាណិជ្ជកម្ម