កាលពីថ្ងៃ ៨ មីនា ទិវាសិទ្ធិនារីអន្តរជាតិ ក្នុងផ្សារទំនើប Chip Mong 271 សេដ្ឋិនី និងជាស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងលោកស្រី លី សុខឆេង ជាកូនពៅនៃគ្រួសារ។


ក្នុងថ្ងៃនោះដែរ ស្ត្រីអ្នកជំនួញទាំងម្ដាយ និងកូន បានស្លៀកពាក់ឈុតដូចគ្នា គឺជាម៉ាក Paul Smith របស់អង់គ្លេស។ សម្លៀកបំពាក់ម៉ាក Paul Smith ដែលធ្វើពីសូត្រពណ៌សយ៉ាងស្រស់ស្អាត រម្យទម និងស័ក្ដិសមជាមួយអភិជនជាន់ខ្ពស់។
ម្ដាយកូន និងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន ជីប ម៉ុង តែងតែធ្វើរឿងដែលកក់ក្ដៅច្រើនរួមគ្នាកន្លងមក ហើយនាថ្ងៃពិសេសនានាក៏បង្ហាញពីរូបភាពគំរូក្នុងក្រុមគ្រួសារឲ្យមហាជនបានឃើញពីក្ដីស្រលាញ់គ្មានអ្វីអាចកាត់ថ្លៃបាន នៃកូនស្រី និងម្ដាយ។
អាវសលាយរូបចម្រុះរបស់ Paul Smith ដែលលោកអ្នកឧកញ៉ា ភាព ហៀក និងលោកស្រី លី សុខឆេង អគ្គនាយិកា នៃក្រុមហ៊ុន ជីប ម៉ុង រីថែល ពាក់មានតម្លៃ ៦៣២ ដុល្លារ។ គួរបញ្ជាក់ថាម្ដាយកូនអ្នកទាំង ២ ឧស្សាហ៍ស្លៀកឈុតស្រដៀងគ្នាមិនថាបុរាណ ឬសម័យ តាមកម្មវិធីមួយចំនួន និងការថតរូបជុំគ្រួសារ៕




អត្ថបទ៖ឆដា,រូបភាព៖ Chip Mong 271 Mega Mall


