អគ្គនាយិកាក្រុមហ៊ុនឆេមពាន គ្រុប គឺអ្នកឧកញ៉ា សុខ សុភាព ថ្មីៗនេះទើបបង្ហាញវត្តមានក្នុងកម្មវិធីមួយរបស់ក្រុមហ៊ុន និងបានជ្រើសសម្លៀកបំពាក់យ៉ាងប្រណីត ហើយក៏ជាម៉ាកកម្រផងដែរ។

អ្នកឧកញ៉ា សុខ សុភាព បានចូលរួមបង្ហាញផលិតផលថ្មីនៃក្រុមហ៊ុនឆេមពាន គ្រុប ដោយបានស្លៀកសម្លៀកបំពាក់ម៉ាក Dior ដែលមានតម្លៃរាប់ពាន់ដុល្លារ។ ក្នុងនោះដែល CEO ស្រីវ័យក្មេងបានដើរទស្សនាខ្សែសង្វាក់ផលិតកម្មនៃផលិតផលរសជាតិ ហ្គ្រីតឡាយ៍ នៅរោងចក្រ អ៊ីនធឺ-ម៉ាតទ្រីដ បេវើរីជ របស់ក្រុមហ៊ុន ឆេមពាន គ្រុប។
របៀបក្នុងការជ្រើសរើសឈុតសអាវក្រៅ និងសំពត់ Dior របស់អ្នកឧកញ៉ា សុខ សុភាព ពិតជាមានរសនិយមខ្ពស់ខ្លាំងណាស់ ដោយមានបន្ថែមអាវពីខាងក្នុងមួយជាន់ទៀត។

សម្រាប់ឈុត Dior ពណ៌សរបស់ថៅកែស្រាបៀហ្គ្រីតអ្នកឧកញ៉ា សុខ សុភាព តម្លៃអាវ និងសំពត់បែងចែកដាច់ពីគ្នា។ ពោលអាវ Dior Fitted Jacket Ecru Millefiori មានតម្លៃ ៥ ៤០០ ដុល្លារ និងសំពត់ Dior Mid-Length Flared Skirt Ecru Millefiori ៤ ៤០០ ដុល្លារ។
ចំណែកគ្រឿងអលង្ការវិញ អ្នកឧកញ៉ា សុខ សុភាព ពាក់ចិញ្ចៀន និងក្រវិលពេជ្រ ដើម្បីឲ្យស៊ីគ្នាជាមួយនឹងឈុត Dior។ គួរបញ្ជាក់ថា គឺអ្នកឧកញ៉ា សុខ សុភាព ថ្មីៗនេះទើបបង្ហាញវត្តមានក្នុងទើបតែឡើងភូមិគ្រឹះដ៏ធំស្កឹមស្កៃកាលពីចុងខែកុម្ភៈកន្លេងទៅថ្មីៗ៕





អត្ថបទ៖ ឆដា, រូបភាព៖ GREET Beer


