ឈុត Valentino របស់អ្នកឧកញ៉ា ជឹង សុគន្ធាវី និងសម្លៀកបំពាក់បុរាណខ្មែរជាច្រើន អមដោយស្បែកជើងប្រេន Manolo Blahnik

អ្នកឧកញ៉ា ជឹង សុគន្ធាវី ដែល​ជា​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ វីតាល់ និង​មី​ជាតិ បាន​បង្ហាញ​រូបភាព​ថ្មី​សន្លាង​ ​ប្រចាំឆ្នាំ​ថ្មីនេះផងដែរ។

តាមដានជាមួយយើង៖ Million Times

ដោយ​អ្នកឧកញ៉ា ជឹង សុគន្ធាវី ជា​អ្នក​ស្រលាញ់ និង​សន្សំ​រូបថត​អនុស្សាវរីយ៍​មួយ​រូប ដូចនេះ​ហើយ​មួយ​សន្លឹក​ៗ​ពោរពេញ​ទៅ​ដោយ​ការ​ផ្ចិតផ្ចង់ ប្រណីត មិន​ថា​ការ​ផាត់​មុខ ប្លង់​ថត ម៉ូដ​សក់​ឡើយ​សុទ្ធតែ​អស្ចារ្យ​ទាំងអស់។

អាល់ប៊ុម​រូបភាព​ជាច្រើន​នៃ​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ វីតាល់ របស់​មាន​សម្លៀកបំពាក់​ប្រពៃណី​ច្រើន​ឈុត​ដែល​ច្នៃ​ពី​សូត្រ​ខ្មែរ ដែល​មាន​ស្បែកជើង​ជា​ប្រេន​ល្បី និង​មាន​ឈុត Valentino របស់​អ៊ីតាលី។

បើ​គិត​ពី​ឈុត​សំពត់​បត់​ហូល​របស់​ខ្មែរ​តម្លៃ​ខ្ទង់​រយ​ដុល្លារ រហូត​ដល់​ពាន់​ដុល្លារ​ឯណោះ។ ចំណែក​ឯ​អាវ និង​សំពត់ Valentino វិញ​តម្លៃ​ក៏​មិន​ធម្មតា​ដែរ ដោយ​អាវ​ក្រហម Valentino Women’s Red Crepe Couture Floral-applique Blazer តម្លៃ ៣ ២៩០ ដុល្លារ និង​សំពត់ ៣ ១៥០ ដុល្លារ។

នេះ​មិន​គិត​ពី​ស្បែកជើង​ប្រេន Manolo Blahnik ច្រើន​ពណ៌​ស៊ី​ជាមួយ​នឹង​សម្លៀកបំពាក់​គ្រប់​ឈុត​ទាំង​បុរាណ និង​សម័យ ហើយ​ស្បែកជើង​នេះ​មួយ​គូរ​តម្លៃ​ចាប់ពី ១ ០០០ ដុល្លារ ហើយ​អម​ដោយ​គ្រឿង​ពេជ្រ​ភ្លឺ​ចិញ្ចាច៕

អត្ថបទ៖ ឆដា, រូបភាព៖ One Memory