អ្នកឧកញ៉ា សួរ វីរៈ បង្ហាញផែនការរបស់ខ្លួនក្នុងឆ្នាំ២០២៦នេះ ក្នុងនោះក៏មានការសម្ពោធក្រុមហ៊ុនហោះហើរមួយដែរ

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ បានបង្ហាញផែនការរបស់ខ្លួនក្នុងឆ្នាំ២០២៦នេះ ដែលមានរហូតដល់ ១៤ផែនការ ដោយក្នុងនោះក៏មានផែនការសម្ពោធក្រុមហ៊ុនហោះហើរ VET AIRWAYS ផងដែរ។

តាមដានជាមួយយើង៖ Million Times

តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២០ ខែកុម្ភៈនេះ អ្នកឧកញ៉ា សួរ វីរៈ បានបង្ហោះផែនការទាំង ១៤នោះ ហើយបានសរសេរថា «ដើរយឺត ឬលឿនអាស្រ័យលើមេទ័ពក្រុមហ៊ុនទាំងអស់គ្នា ហើយសំខាន់ផ្នែកវិស័យរដ្ឋជួយជំរុញ និងគាំទ្របានលឿនប៉ុណ្ណា ដើម្បីកំណើនសេដ្ឋកិច្ចជាតិរួមគ្នា»។

ផែនការឆ្នាំ២០២៦របស់អ្នកឧកញ៉ា សួរ វីរៈ ទាំង ១៤នោះ រួមមាន៖ ១. ពង្រីកសាខា និងឃ្លាំងស្តុកផលិតផលបោះដុំនៅចិន-អូស្ត្រាលី-អាមេរិក-កាណាដា-បារាំងជាដើម និងពង្រីកការនាំចេញកសិផល និងផលិតផលខ្មែរទៅក្រៅប្រទេស

២. បន្តកុងត្រាជាមួយសហគមន៍ទំនើបផលិតស្រូវអង្ករ

៣. កុងត្រាប្រមូលទិញបន្លែពីសហគមន៍នានាចែកចាយទូទាំងប្រទេស ការបន្ថយការនាំចូលបន្លែក្រៅស្រុក

៤. សម្ពោធរោងចក្រជីកសិកម្មវិរៈប៊ុនថាំ

៥. សម្ពោធរោងចក្រផលិតម្ហូបអាហារចម្រុះវិរៈប៊ុនថាំ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងត្រៀមនាំចេញទៅក្រៅប្រទេស

៦. សម្ពោធក្រីក្រុមហ៊ុនហោះហើរ VET AIRWAYS

៧. សម្ពោធរីស៊តនៅ Mad Monkey នៅកំពត

៨. សម្ពោធផ្សារលក់ទំនិញអេឡិត្រូនិច VTENH ជាមួយ Taobao,Temo, ១៦៨៨, Amazon នៅចិន

៩. ពង្រីកស្ថានីយ៍សាករថយន្តអគ្គិសនីទូទាំងប្រទេសឱ្យបាន ១០០សាខា

១០. ពង្រីកសេវាកម្មដឹកទំនិញឡានត្រជាក់ ២៥ខេត្ត-ក្រុង

១១. ពង្រីក និងពង្រឹងសេវាកម្មដឹកអ្នកដំណើរផ្លូវគោក សេវាកម្មដឹកទេសចរផ្លូវទឹក និងសេវាកម្មផ្លូវអាកាស

១២. ពង្រឹងសេវាកម្មបញ្ញើរឆាប់រហ័សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបន្ថែមរថយន្តកុងតឺណ័រ

១៣. សាងសង់រីស៊តកោះរ៉ុង, កោះកុង និងដំណាក់ក្បួន

១៤. សាងសង់បន្ថែមវីឡាលំហែតារាសាគរ កោះស្តេច និងផ្ទះតម្លៃទាបនៅតារាសាគរ៕

អត្ថបទ៖ វីរៈ រូបភាព៖ អ្នកឧកញ៉ា សួរ វីរៈ