អ្នកឧកញ៉ា ម៉ុង ឬទ្ធី រំលឹកពីប្រវត្តិនៃការជួយសាងសង់​វិថី​បណ្ឌិត​ ម៉ុង​ ឬទ្ធី កាលពី១៨ឆ្នាំមុន

អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានរំលឹកពីប្រវត្តិនៃការជួយសាងសង់​វិថី​បណ្ឌិត​ ម៉ុង​ ឬទ្ធី កាលពី១៨ឆ្នាំមុន ឱ្យសាធារណជនបានដឹង។ បច្ចុប្បន្នផ្លូវឧកញ៉ា ម៉ុង ឬទ្ធី ដែលពីមុនហៅថា វិថី​បណ្ឌិត​ ម៉ុង​ ឬទ្ធី មានទីតាំងស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមដានជាមួយយើង៖ Million Times

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈនេះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានបង្ហោះថា ថ្ងៃនេះ​អ្នកឧកញ៉ា ​សរសេរ​ប្រវត្តិ​ វិថី​បណ្ឌិត​ ម៉ុង​ ឬទ្ធី​ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ឱ្យ​ប្រិយមិត្ត​ដែលបាន​ធ្វើ​ដំណើរ​ឆ្លងកាត់ និង​ប្រកប​អាជីវកម្ម​អាស្រ័យ​ផលតាមបណ្តោយផ្លូវនេះ ព្រមទាំង​កូនចៅ​ជំនាន់ក្រោយៗបានដឹង​។

អ្នកឧកញ៉ា បានរំលឹកថា នៅក្នុង​ឆ្នាំ​១៩៩៨​ ខ្មែរ​ក្រហម​បាន​យល់ព្រម​ធ្វើ​សមាហរណកម្ម​ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​បិទបញ្ចប់​សង្គ្រាម​បង្ហូរ​ឈាមកាប់សម្លាប់​ខ្មែរ​គ្នាឯង ១៩៧០-១៩៩៨=២៨ឆ្នាំសង្រ្គាម។

អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី បានរំលឹកបន្តថា នៅពេលស្រុកមាន​សង្គ្រាម​មិនបាន​កសាង​អភិវឌ្ឍន៍​អ្វី​នោះទេ​ គឺ​ជាប់ដៃតែការពារ​ជាតិជា​ចម្បង​។ ដោយសង្កេត​ឃើញជាក់ស្តែងពី​មហន្ដរាយនៃ​សង្គ្រាម​ ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ ​ផ្លូវ​ ស្ពាន​ សាលារៀន​ មន្ទីរពេទ្យ​ វត្ត​អារាម​ និងលំនៅឋាន ត្រូវបានខូចខាត​ស្ទើរតែ​ទាំងអស់​ អ្នកឧកញ៉ា ក៏បាន​ចូលរួម​ចំណែក​កសាង​អភិវឌ្ឍន៍​ឡើងវិញ​ជាច្រើន​ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។

និយាយ​ដោយឡែក​ អ្នកឧកញ៉ា ម៉ុង ឬទ្ធី ​បាន​ចាប់ផ្ដើមជួយ​សាងសង់​ វិថី​បណ្ឌិត​ ម៉ុង​ ឬទ្ធី​ ក្នុង​ឆ្នាំ២០០៨ និងរួចរាល់​បើក​ឱ្យ​ដំណើរការ​ក្នុងឆ្នាំ​២០០៩។ អ្នកឧកញ៉ារូបនេះ បានបញ្ជាក់ថា «ខ្ញុំ​សរសេរ​នេះគ្មានគោល​​បំណងរំលើកយក​គុណស្រ័យ​អីទេ​ បើមាន​បងប្អូន​កូន​ក្មួយណា​ដឹងគុណ​ក៏បាន​ បើ​រមើលគុណ​ក៏មិនអីទេ​៕

អត្ថបទ៖ វីរៈ រូបភាព៖ អ្នកឧកញ៉ា ម៉ុង ឬទ្ធី