ឈុត Chanel របស់សេដ្ឋិនី ខៀវ សស៊ីលៀប គ្រាទៅកម្សាន្តនៅនូវែលហ្សេឡង់

ថ្មី​ៗ​នេះ លោកស្រី ខៀវ សស៊ីលៀប បាន​ចំណាយ​ពេលវេលា សម្រាក​លម្ហែ​ច្រើន នៅ​បរទេស ហើយ​សេដ្ឋិនី​រូបនេះ​ក៏​បាន​ចែក​រំលែក​រូបភាព​ស្អាត​ៗ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទឹកដី​ប្រទេស​នូវែលហ្សេឡង់ថ្មីៗនេះ ថៅកែ​ស្រា​ហនុមានបញ្ចេញសម្រស់​​ស្រស់​ស្អាត មើល​ទៅ​ក្មេង​ជាង​វ័យ​ជាមួយ fashion កំពូល​នៃ​ប្រេន Chanel ដ៏​ល្បី​លំដាប់​ពិភពលោក។ ដោយ​ក្នុង​ដំណើរ​កម្សាន្ត​នៅ​អឺរ៉ុប​នេះ លោកស្រី ខៀវ សស៊ីលៀប សឹងតែ​ប្រើ​ប្រេន Chanel ទាំងអស់​តាំង​ពី​ចុង​សក់​ដល់​ចុង​ជើង​ទៅ​ហើយ។

លោកស្រី ខៀវ សស៊ីលៀប ជា​អ្នក​ជំនួញ​​កំពូល​ម្នាក់​ដែល​ស្រស់​ស្អាត និង​ពូកែ​រៀបចំ​ខ្លួន​ខ្លាំង​ណាស់ ហើយ​ភាគច្រើន​នៃ​សម្លៀកបំពាក់​សេដ្ឋិនី​រូប​នេះ និយម​ម៉ាក​ប្រណីត​របស់​​​ប្រទេស​បារាំង Chanel។

បើ​រាប់​ត្រួស​ៗ​គ្រាន់តែ​អាវ​ក្រៅ​ម៉ាក Chanel របស់​ថៅកែ​ក្រុមហ៊ុន​ហនុមាន​រូប​នេះ តម្លៃ​ជាង ៦ ពាន់​ដុល្លារ​បាត់​ទៅ​ហើយ។ ដោយ​មិន​បូក​បញ្ចូល​នូវ​គ្រឿង​អលង្ការ​ផ្សេង​ៗ​ទៀត​ហើយ។

. អាវ​ក្រៅ Leather biker jacket តម្លៃ ៦ ៩៤៩ ដុល្លារ

២. វ៉ែនតា Rectangle Sunglasses តម្លៃ​ជាង ៤៨៤ ដុល្លារ

៣. ខោ​ខោវប៊យ Chanel Blue Skinny Embossed តម្លៃ​១ ៦៣៥ ដុល្លារ

. កាបូប CHANEL 25 Large Handbag តម្លៃ ៨ ០៥៣ ដុល្លារ

៥.​ខោខោវប៊យ  Laminated Denim Dark Gray & Multicolour តម្លៃ ៤ ២២៥ ដុល្លារ

អត្ថបទ៖ ឆដា, រូបភាព៖ Leap Khieu