បន្ទាប់ពីមានការអំពាវនាវដល់ក្រុមហ៊ុននានានៅក្នុងស្រុកជួយដល់កសិករខ្មែរ ក្នុងការជួយទិញស្រូវ ក៏ទទួលបានការគាំទ្រ ដោយមិនថាអ្នកជំនួញទាំងនៅក្នុងអនឡាញ និងបណ្ដាលក្រុមហ៊ុនធំៗដទៃប្រមូលទិញស្រូវដោយផ្ទាល់។

ក្នុងនោះក្រុមហ៊ុនវិរៈប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ ចុះប្រកាសទិញស្រូវពីកសិករ ៣ ម៉ឺនតោន ដោយឲ្យតម្លៃខ្ពស់ ៩៥០៛ ក្នុងមួយគីឡូក្រាម។ ក្រុមហ៊ុនវីរ:ប៊ុនថាំ ជាក្រុមហ៊ុនដំបូងបំផុតដែលហ៊ានទិញស្រូវពីកសិករតម្លៃជិត ១ ពាន់រៀល ព្រោះចង់ជួយដល់ប្រជាកសិករខ្មែរ។
នៅព្រឹកថ្ងៃ ៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស បានប្រកាសដំណឹងទិញស្រូវ ៣ ម៉ឺនតោន លើបណ្ដាញសង្គម។ អ្នកឧកញ៉ារូបនេះ បានសរសេររៀបរាប់ថា “ក្រុមហ៊ុនវីរ:ប៊ុនថាំ ជាក្រុមហ៊ុនដំបូងបំផុតដែលហ៊ានទិញស្រូវពីកសិកររតំលៃ ៩៥០៛ ចំនួន ៣០,០០០តោន ព្រោះចង់ជួយកសិករ”។

បញ្ហានេះដែរ កាលពីថ្ងៃ ២ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសដាក់ចេញនូវវិធានការ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមថ្លៃស្រូវដល់កសិករខ្មែរ។
វិធានការទាំងនោះរួមមាន រោងម៉ាស៊ីនជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ, ម្ចាស់ដេប៉ូជីថ្នាំជួយពន្យារការទូទាត់សងជំពាក់, ម្ចាស់ដីជួយកាត់បន្ថយថ្លៃឈ្នួលដី, អ្នកហូបជួយទិញអង្ករ និងគាំទ្រដល់រោងម៉ាស៊ីនដៃគូដែលបានទិញស្រូវពីកសិករ និងសហគមន៍៕


អត្ថបទ៖ ឆដា, រូបភាព៖ Neak Oknha Vireak Suo និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


