OpenAI ទទួលបានកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអាមេរិក តម្លៃជាង ២០០លានដុល្លារ

ក្រុមហ៊ុនបច្ចេកវិទ្យា OpenAI ទទួលបានកិច្ចព្រមព្រៀងមួយ ពីរដ្ឋាភិបាលអាមេរិកក្នុងការសាងសង់ឧបករណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត សម្រាប់ក្រសួងការពារជាតិ សរុបតម្លៃជាង ២០០លានដុល្លារ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុន OpenAI នឹងចាប់ផ្ដើមការងារនៅក្នុង ឬជិតសេតវិមាន ដោយគ្រោងបញ្ចប់ការផលិតឧបករណ៍ AI នៅត្រឹមខែកក្កដា ឆ្នាំ២០២៦ខាងមុខ។

មន្ទីរបញ្ចកោណបានអះអាងថា ឧបករណ៍ AI ដែលក្រុមហ៊ុន OpenAI គ្រោងផលិតជូនក្រសួងការពារជាតិ គឺមានសមត្ថភាពក្នុងការជូនដំណឹងមុន ពីភាពប្រកាសអាសន្ន និងបញ្ហាប្រឈមផ្នែកសន្តិសុខជាតិ ដើម្បីអាចឲ្យពួកគេត្រៀមខ្លួន ឬអាចបញ្ជៀសបញ្ហាទាំងនោះបាន។

គួរជម្រាបដែរថា Open AI គឺជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យបច្ចេកវិទ្យាទំនើប ពោលពួកគេគឺជាអ្នកបង្កើតកម្មវិធី ChatGPT ដែលជួយសម្រួលការងារបានយ៉ាងច្រើន សឹងតែគ្រប់វិស័យ៕

អត្ថបទ៖ Luffy រូបភាព៖ Reuters