ប្រធានាធិបតីចិន Xi Jinping បានធ្វើដំណើរទៅកាន់ប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃទី១៦ ខែមិថុនា ក្នុងគោលបំណងចូលរួមកិច្ចប្រជុំកំពូលអាស៊ីកណ្ដាល ជាមួយបណ្ដាប្រទេសក្នុងតំបន់ ដើម្បីរឹតបន្តឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។


កិច្ចប្រជុំកំពូលដែលធ្វើឡើងនៅរដ្ឋធានីប្រទេសកាហ្សាក់ស្ថាន គឺទីក្រុង Astana នឹងមានវត្តមានថ្នាក់ដឹកនាំនៃប្រទេសកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន តាជីគីស្ថាន តូមិននីស្ថាន និងប្រទេសចិន។
មេដឹកនាំចិនបានព្យាយាមជំរុញពាណិជ្ជកម្មទ្វេភាគី ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ីកណ្ដាល បន្ទាប់ពីប្រទេសទាំងនោះ ទទួលបានឯករាជ្យភាព ក្រោយការដួលរលំនៃរបបសូវៀតក្នុងឆ្នាំ១៩៩១។
កត្តាចំបងដែលចិនព្យាយាមចងសម្ព័ន្ធមិត្តជាមួយប្រទេសនៅអាស៊ីកណ្ដាល គឺដោយសារតំបន់មួយនេះពោរពេញដោយសម្បត្តិធម្មជាតិ រ៉ែកម្រៗ ជាពិសេសគឺស្ថិតនៅចំចំណុចកណ្ដាល នៃខ្សែកាត់ទ្វីបអឺរ៉ុប និងអាស៊ី។

ដោយឡែក ប្រទេសទាំង៥ ក្នុងតំបន់អាស៊ីកណ្ដាលនេះ ក៏បានបង្វែរការពឹងផ្អែកខ្លាំងទៅលើប្រទេសចិន និងអាមេរិក ជាជាងរុស្ស៊ីដែលធ្លាប់មានប្រវត្តិល្អក់កករជាមួយគ្នា។
អត្ថបទ៖ Luffy រូបភាព៖ The Strait Times