លោក Donald Trump ប្រធានាធិបតីអាមេរិកបានប្រកាសពីប្រាក់ចំណូលប្រចាំឆ្នាំសារពើពន្ធ ២០២៤ ដោយមានចំនួនច្រើនជាង ៦០០លានដុល្លារ ពីប្រភពអាជីវកម្មរាប់សឹងតែមិនអស់។


សារព័ត៌មាន Reuters បានចុះផ្សាយថា ប្រាក់ចំណូលជាង ៦០០លានដុល្លារនោះ គឺបានមកពីអាជីវកម្មមួយចំនួនដូចជា រូបិយវត្ថុឌីជីថល ទីលានវាយកូនហ្គោល ការលក់សិទ្ធអាជីវកម្ម និងអាជីវកម្មមួយចំនួនទៀត ដែលប្រធានាធិបតីមានបំផុតលើលោករូបនេះមានក្នុងដៃ។
បើទោះជាលោក Trump ធ្លាប់ប្រកាសក្ដែងៗថា លោកបានប្រគល់តួនាទីដឹកនាំក្រុមហ៊ុន Trump Organizations ឲ្យកូនៗជាអ្នកមើលការខុសត្រូវក្ដី ប៉ុន្តែយោងតាមរបាយការណ៍ចេញផ្សាយថ្មីៗនេះ បានឲ្យដឹងថា Trump Organizations នៅតែជាប្រភពចំណូលដ៏ធំរបស់លោកដដែល។
គួរជម្រាបដែរថា ប្រធានាធិបតីអាមេរិក Donald Trump បានជាប់ឈ្មោះជាប្រធានាធិបតីមានបំផុតលើលោក ដោយទ្រព្យសម្បត្តិរបស់លោកមានប្រហែល ៥,៣ពាន់លានដុល្លារ៕
អត្ថបទ៖ Luffy រូបភាព៖ AFP